អំពីម្ចាស់ប្លុក

ខ្ញុំបាទឈ្មោះ ទូច សារ៉េត​ (Touch Sareth)

ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានបង្កើតប្លុកនេះឡើង​​ប្រយោជន៏ដើម្បីចែងរំលែកនូវចំនេះដឹងដែលខ្ញុំបានដឹងមក​ពី​ការ​អាន​ស្រាវ
ជ្រាវ និង​រៀន​សូត្រ​នៅ​សាលា​​ដល់មិត្តអ្នកអានរាល់គ្នា។ 

ជាពិសេសទៅទៀត ដើម្បីលើកស្ទួយ​នូវ​វប្បធម៌​នៃ​ការ​អាន​របស់​ប្រជាជន
​ខ្មែរ​យើងឲ្យ​រីក​ចម្រើន​ដូច​អរិយ​ប្រទេស​ដ៏​ទៃ​ ​អត្ថបទ​ជា​ភាសាខ្មែរជា​ច្រើន​ 
ត្រូវ​បាន​ដាក់​ប្រកាស​នៅ​លើ​ប្លុក​នេះ​ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​មិត្ត
​អ្នក​អាន​ ហើយ​ក៏​ដើម្បី​លើក​ស្ទួយ​ភាសាខ្មែរ​នៅ​លើប្រព័ន្ធ Internet​​​អោយ
កាន់តែរីកចម្រើន​ផង​ដែរ​។

ដោយសារខ្ញុំមិនសូវជាមានចំនេះខាង អាយធី ច្រើនដូច្នេះបើមានបញ្ហា
បច្ចេកទេសណាមួយកើតមាននៅលើប្លុក​នេះ ​ខ្ញុំបាទសុំទោសទុកជាមុន
ហើយរីករាយ នឹងចាំទទួលនូវការរិះគន់​​​​​​និង មតិស្ថាបនានានាពីមិត្តអ្នក
អានទាំងអស់គ្នា​ តាមរយះ post comments
ឬ តាម E-mail: sareth_info@yahoo.com។

                                                                ភ្នំពេញ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១០

                                                                             ​​ទូចសារ៉េត.
 

47 ចំលើយ

  1. ស្វាគម​មក​កាន់ WordPress!

  2. អរគុណ! ជួយណែនាំអ្នកចំនូលថ្មីផងអញ្ចឹង!

  3. ខ្ញុំ​គ្មាន​ចេះ​អី​ទេ! 😀

  4. ឯ​ខ្ញុំ​ចេះ​បន្តិច​បន្តូច​ដែរ ហេហេ 😉 និយាយ​លេង​ទេ កុំ​ថា​ខ្ញុំ​អួតណា! បើ​តាម​ខ្ញុំ​អាន​អ្វី​ដែល​ Sareth សរសេរ ខ្ញុំ​យល់​ថា​ Sareth ចេះ​ដឹង​ណាស់ និយាយ​ស្អី​ត្រូវ​វេយ្យាករណ៍​​ហើយ ប្រើ​ពាក្យ​ពេចន៍​បាន​សុភាព​​រាបសាទៀត… សូមទោស​ ខ្ញុំ​អត់​មាន​ចេតនា​វិភាគ​បុគ្គលិក​លក្ខណៈ​របស់ Sareth ទេ តែ​អត់​ដឹង​និយាយ​អី​ 😉

  5. មិនថ្វីទេ ព្រោះនៅលើប្លក់ជាពិភពនៃការចែករំលែក និង ការបញ្ចេញមតិ
    ដូច្នេះ សូមស្វាគមន៍រាល់ comments របស់មិត្តអ្នកអានទាំងអស់គ្នា។
    យ៉ាងណាក៏សូមអរគុណ បងចាន់ផលហើយ។ 😀

  6. ស្វាគមន៍ការចូលមកប្រឡូកក្នុងពិភពគុណលោកគ្រូ! ហេស ហេហ….ចូលចិត្តជាងគេ អាកង្កែបហ្នឹងតាម៉្រង!

  7. ពិភពគុណ?! ដូចជាមិនមែនកន្លែងកាប់ចាក់ទេដឺង?
    មែនហើយ ខ្ញុំក៏ចូលចិត្តអត្ថបទកង្កែបដែរ!

  8. ហេស ហេហ…មិនដឹងរ៉េ អត់សូវបានរៀន ចូលចិត្តមើលតារឿងភាគចិន ចឹងហើយ! អត់មានចំណេះដឹងរ៉េ!

  9. រីករាយដែលបានចូលរួមប្រើ WordPress!!!

  10. អរគុណដែលបានស្វាគមន៍!

  11. សួស្ដី​សារ៉េត រីករាយ​ដែល​បាន​ស្គាល់! អ្ហូ មាន​ដាក់​Link របស់​ខ្ញុំ​ផង អត់​ដែល​ដឹង អរគុណ​ហ្នា៎!

  12. សួស្តី សុំធ្វើជាកូនសិស្សផងបានទេលោកគ្រូ!​ 😉

  13. មិនកើតទេដឹង!​ ខ្ញុំ​មិនចេះអីទេ…ប្រហែលជាវិសាលឯងហ្នឹងចេះជាងខ្ញុំទៅទៀត
    មិនដឺងថានរណាជាគ្រូនរណាទេ?!

  14. បង្រៀននៅណាដែរទៅលោកគ្រូជួយនែនាំញ៉ុមផង!ចៃដន្យម៉ែញ៉ុមចេះតាដេញអោយចូលសាលាអង់កាលេសស្អីគេទេ!

  15. នៅបាក់ទូកមែន……ពូរ៉េត?

  16. មែនអាអីបង!ញ៉ុមចូលចិត្តខ្លាំងណាស់! ចំពោះមនុស្សដែលចេះទទួលស្គាល់ការពិត!
    🙂
    ញ៉ុមយាយលេងទេបង!
    មើលទៅមុខដូចមិនចាស់ដូចវិចិត្រប៉ាម្ម៉ានោះទេ……ហា ហា
    កុំប្រាប់វិចិត្រអោយដឹងណាបង!

  17. ពិតជាអ៊ូអរណាស់…សុំចូលរួម​ផង!

  18. គេរៀនម្តងពីរជំនាញ ហ្ន! ឡូយម៉េះ
    ញ៉ុមរៀនតែមួយ រៀនអត់ចេះផង (ខ្ជិល)
    បងមានពេលចូលអើតញ៉ុមផង ព្រោះយើងសុទ្ធតែអ្នកភូមិដូចគ្នាណឹង!
    ញ៉ុមមានផ្ទះដពីរហ្ន!
    ផ្ទះញ៉ុមមានអាសយដ្ឋាននៅភូមិៈ
    http://kt42.wordpress.com
    http://khmerlit.wordpress.com

    • ចុះមានទៅស្អី អារឿងរាប់អានញ្ញាត្តិមិត្តហ្នឹង គឺអត់បញ្ហា
      ​តាម៉ង! តាមពិតទៅផ្ទះ kt42 ហ្នឹង ទៅមើលជាញឹកញាប់
      ​ដែរហ្នឹង ព្រោះសុទ្ធតែពត៌មាន មានប្រយោជន៍ទាក់ទង
      ​នឹង IT។ សូមធ្វើការកោតសរសើរ!

  19. អរគុណដែលគាំទ្រប្លុក KT42

  20. សួស្តីបងប្រុស។ រីករាយដែលបានស្គាល់បង។

  21. ពូកែម៉ែន! អត់ចេះ អាយធី បានប៉ុណ្ណឹង!!

  22. ឆួឆ្តី! បាត់មុខបាត់មាត់សោះច្រមុះទុកដកដង្ហើម! ម៉ាពីណោ?

    • ហាសហា…. អត់​បាន​ទៅ​ឯ​ណា​ទេ​ គ្រាន់​តែ​មិន​បាន​ចូល​លេង​ជា​ញឹក​ញាប់​ ព្រោះ​ប៉ុន្មាន​ខែ​ហ្នឹង​អត់​មាន​កំព្យូទ័រ​ផ្ទាល់​ខ្លួន​ប្រើ​ ហើយ​ឥឡូវ​ក៏នៅ​មិន​ទាន់​មាន​ដែរ​ តែ​ចេះ​តែ​ឆ្លៀត​ទៅ​ ក្រែង​អ្នក​ភូមិ​ភ្លេច​មុខ​បាត់​អស់​… 😛

  23. សួស្តីមាន់ថ្មីលើទឹកដីចាស់! រីករាយណាស់ដែលបានស្គាល់!

  24. សួស្តីម្ចាស់ផ្ទះ !

ទំលាក់ មួយចំលើយតប ទៅ sareth បោះ​បង់​ការ​ឆ្លើយ​តប