កង្កែបពីរក្បាល



មានសត្វកង្កែបមួយក្រុមបាននាំគ្នាធ្វើដំណើរទៅរកចំណី។
នៅតាមផ្លូវពួកវាបានលោតតាមដើមឈើដែលដេកដួល
ដើម្បីឆ្លងរណ្តៅមួយ ស្រាប់តែមានកង្កែបពីរក្បាល់រអិល
ជើងធ្លាក់ក្នុងរណ្តៅនោះ។ ដោយឃើញរណ្តៅនោះជ្រៅ
ពេក សត្វកង្កែបដ៏ទៃទៀតក៏បានប្រាប់កង្កែបទាំងពីរក្បាល
នោះថា “មិនបាច់ខំប្រឹងនាំតែឥតប្រយោជន៍ទេ ដេកចាំសេចក្តី
សា្លប់ទៅវាប្រសើរជាង។” ប៉ុន្តែពួកវាទាំងពីរក្បាល មិន
ខ្វាយខ្វល់នឹងអ្វីដែលកង្កែបទាំងអស់នោះបាននិយាយទេ
ហើយព្យាយាមខំលោតចេញពីររណ្តៅ។ ឃើងយ៉ាងដូចនេះ
ពួកកង្កែបដែលនៅលើមាត់រណ្តៅ នៅតែបន្តប្រាប់ដដែលៗ
ហើយបន្តទៀតថា “ស្លាប់តាមសំរួលទៅ កុំខំប្រឹងលោត នាំ
តែអស់កំលាំង និង ឈឺខ្លួនតែអីទេ។” លឺដូច្នេះ ធ្វើអោយ
កង្កែបមួយក្នុងចំនោមកង្កែបទាំងពីរដែលបានធ្លាក់នោះ
បោះបង់ការព្យាយាមលោតចេញពីរណ្តៅ ហើយក៏ធ្លាក់
ដល់បាតរណ្តៅសា្លប់បាត់បង់ជីវិតទៅ។ រីឯកង្កែបមួយក្បាល
ទៀតនៅតែបន្តការតស៊ូរបស់ខ្លួន ដូចជាមិនអើពើរនឹងសំដី
របស់កង្កែបដ៏ទៃទៀតសោះ ហើយកាន់តែព្យាយាមថែមទៀត។
នៅទីបញ្ចប់ កង្កែបនោះក៏បានរួចចាកផុតពីរណ្តៅដោយក្តីរីករាយ។
នៅពេលនោះកង្កែបទាំងឡាយ ក៏បានសួរថា “តើឯងមិនលឺអ្វីដែល
ពួកយើងស្រែកអោយទេរឺ?” កង្កែបនោះក៏បានពន្យល់ថាវាថ្លង់
មិនលឺអ្វីទាំងអស់។ តាមពិតទៅ វាបានគិតថាកង្កែបទាំងឡាយ
ដែលនៅមាត់រណ្តៅកំពុងតែស្រែកជួយលើកទឹកចិត្តដល់វា
អោយខំប្រឹងលោតចេញេពីរណ្តៅឡើងតែប៉ុណ្ណោះ។

  • រឿងនេះបានបង្រៀននូវមេរៀនសំខាន់មួយគឺៈ
    – ពាក្យសំដីលើកទឹកចិត្ត គឺអាចជួយដល់អ្នកដែលទន់ខ្សោយ
    បាក់ទឹកចិត្ត រឺក៏អ្នកដែលធ្លាក់ក្នុងអន្លុងបញ្ហា អោយខំព្យាយាម
    ពុះពារឆ្លងឧបសគ្គបាន។ ផ្ទុយទៅវិញ បើប្រើប្រាស់នូវពាក្យ
    បណ្តុះបង្អាប់ រឺពាក្យជេរដាល ប្រទេចបណ្តាស់សាវិញនោះ
    វាកាន់តែធ្វើអោយអ្នកដែលទទួលរងនូវពាក្យសំដីទាំងនោះកាន់
    តែបាក់ទឹកចិត្តកាន់តែខ្លាំង ហើយរើខ្លួនមិនរួចពីបញ្ហាទៅទៀត។
    – ដូច្នេះយើងឃើញថា ពាក្យសំដីពិតជាមានអនុភាពដែលអាច
    ធ្វើអោយមនុស្សរស់ ឬក៏សា្លប់បានដូចបានបង្ហាញក្នុងរឿងកង្កែប
    ពីរក្បាលនោះអញ្ចឹង។
    – ដូច្នេះ សូមប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ពាក្យសម្តី ព្រោះវា
    ជាអាវុធមុខពីរ ដូចសុភាសិតខ្មែរថា ស្លាប់រស់ក៏ដោយសារអណ្តាត។
    សូមប្រើប្រាស់ពាក្យណាដែល្អៗដែលធ្វើអោយអ្នកទាំងឡាយ
    ទាំងពួងត្រេកត្រអាលនឹងទទួលស្តាប់ ដូចសុភាសិតជប៉ុនមួយ
    ពោលថា សម្តីផ្អែម ធ្វើអោយកក់ក្តៅពេញរដូវរងារបីខែអញ្ចឹង។

  • 13 ចំលើយ

    1. កង្កែប​ពីរក្បាល​លេង​ទឹក​យ៉ាងសប្បាយ!

    2. កើតរមួលកាពើ!!!! វាចឹងហើយ!!!

    3. គំនិតរបស់រឿង៖ ថ្លង់ជាការល្អ! ចឹងនាំគ្នាចាក់ត្រចៀកខ្លួនឯងអោយថ្លង់ទាំងអស់គ្នាទៅ! ហេស ហេហ….
      ក្មេងនរក៖ ឃើញទេ ចង់បានគំនិតអ្នកដទៃ, ជួនកាលវាមិនសុទ្ធតែល្អទេ! ចឹងសុខចិត្តធ្វើថ្លង់វិញល្អជាង!

    4. សាច់​រឿង​ល្អ! ខ្ញុំ​ចូល​ចិត្ត។

    5. សាច់​រឿង​ល្អ! ខ្ញុំ​ស្រលាញ់។ ឈ្នះ​និមល ហេហេ!

      ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​រឿង​នេះ​ខ្លាំង​​ណាស់ ហើយ​អាណិត​កង្កែប​​​ថ្លង់​ ដែល​ខំ​តស៊ូ​ទាំង​យល់​ច្រឡំ​ថា​គេ​​លើក​ទឹក​ចិត្ត​ខ្លួន​​នោះ ស្ទើរ​ស្រក់​ទឹក​ភ្នែក…😥

    6. សាច់រឿងល្អ គំនិតល្អ ខ្ញុំសូម Copy ចែកពួកម៉ាក ហេហេ។ ឈ្នះចាន់ផល និង និមល😀

    7. ដំនើរទៅរកចំនី ឬ ដំណើរទៅរកចំណី ?

    8. ខ្ញុំសូមចំលងចែកមិត្តភក្តិដែរហើយ ប៉ុន្តែខ្ញុំសុំកែពាក្យខុសដូចជាដំនើរ ចំនី ។ ល។ អូខេ

    9. មាន​អ្នក​មក​ចង់​ឈ្នះ​ចាញ់​រឿង​ស្រលាញ់ ចូលចិត្ត​ចឹង​ទៀត​ហ្ន៎?

    10. ^^* អរគុណ​ចំពោះ​រឿង​កង្កែប… ខ្ញុំ​ធ្លាប់​បាន​អាន​រឿង​កង្កែប​បែប​ហ្នឹង​ដែរ តែ​ជា​កង្កែប​ថ្លង់​ដែល​ចូល​រួម​កម្មវិធី​រត់​ប្រណាំង…

    ឆ្លើយ​តប

    Fill in your details below or click an icon to log in:

    ឡូហ្កូ WordPress.com

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូប Twitter

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    រូបថត Facebook

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    Google+ photo

    អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

    កំពុង​ភ្ជាប់​ទៅ​កាន់ %s

    %d bloggers like this: