សរសេរនៅលើអ្វីទៅ?



សួស្តី មិត្តអ្នកអានទាំងអស់គ្នា!
តើអ្នកដឹងទេ ថាតើយើងគួរតែសរសេរ
អំពើល្អ និង អំពើអាក្រក់របស់អ្នកដ៏ទៃ
នៅលើអ្វីខ្លះទៅ?

ឥឡូវនេះ សូមត្រង់ត្រាប់ស្តាប់នូវរឿង
និទានមួយដូចខាងក្រោមនេះ៖

……….

កាលពីព្រេងនាយ មានបុរសពីរនាក់ដែលជាសំលាញ់នឹងគ្នាបានធ្វើដំណើរ
ឆ្លងកាត់វាលខ្សាច់សាហារ៉ាដ៏ធំល្វឹងល្វើយមួយ។ ខណៈពេលដែលពួកគេកំពុង
ធ្វើដំណើរ ពួកគេបានទាស់ទាញពាក្យសម្តីនឹងគ្នា រហូតដល់មិត្តមា្នក់ដាល់មួយ
ដៃចំមុខមិត្តមា្នក់ទៀត។ មិត្តដែលទទួលរងមួយដៃនោះក៏បានសរសេរនៅលើ
ខ្សាច់ថា ” ថ្ងៃនេះ អាសំលាញ់ខ្ញុំបានដាល់ខ្ញុំមួយដៃ។”

បន្ទាប់មក ពួកគេនៅតែបន្តដំណើរជាមួយគ្នាទៀត។ នៅតាមផ្លូវ ពួកគេបានប្រទះ
ឃើញត្លុកត្រពាំងដែលមានទឹកត្រជាក់ថ្លាហ្វង់មួយកន្លែង ហើយពួកគេក៏បានសំរេច
ចិត្តឈប់សំរាក និងចុះងូតទឹកបន្តិចសិន។ រំពេចនោះ មិត្តដែលត្រូវមួយដៃបាន
ជាប់ផុងក្នុងភក់ ដកជើងមិនរួច អង្គុយធ្វើមុខស្ញិញតែម្នាក់ឯង ប៉ុន្តែត្រូវបានមិត្តដែល
វ៉ៃខ្លួន ជួយទាញចេញពីភក់ត្រពាំងបានវិញ។ បន្ទាប់ពីបានរួចចេញភក់ មិត្តនោះបាន
សរសេរថា “ថ្ងៃនេះអាសំលាញ់ខ្ញុំ បានជួយជីវិតខ្ញុំ” នៅលើថ្មក្បែរមាត់ត្រពាំងនោះ។

មិត្តដែលបានវ៉ៃនិងបានជួយ បានសួរទៅកាន់មិត្តខ្លួនថា “ហេតុអ្វីបានជាឯងសរសេរ
នៅលើខ្សាច់ ពេលអញវ៉ៃឯង ហើយសរសេរនៅលើថ្ម ពេលអញជួយឯងអញ្ចឹង?”
មិត្តត្រូវមួយដៃបានឆ្លើយតបថា “នៅពេលដែលនរណាម្នាក់ធ្វើឲ្យយើងឈឺចុកចាប់
ឬធ្វើអំពើអាក្រក់មកលើខ្លួន យើងគួរតែសរសេរនៅលើខ្សាច់ ព្រោះថាខ្យល់អាចបក់
ផាត់រសាត់នូវស្នាមដែលបានសរសេរនោះចេញបាន បីដូចជាយើងអាចអធ្យាស្រ័យ
ឲ្យគ្នាបាន នោះគំនុំដែលបានកើតមានឡើងទាំងប៉ុន្មានអាចរលប់បាត់រសាត់តាម
ខ្យល់យ៉ាងអញ្ចឹងឯង។ ប៉ុន្តែចំពោះគុណ ឬអំពើល្អរបស់អ្នកដ៏ទៃវិញ យើងគួរតែឆ្លាក់
នៅលើថ្ម ដែលមិនអាចមានអ្វីមកបំបាត់ស្លាកស្នាមដាមជាប់នោះបានយ៉ាងងាយ
ស្រួលនោះទេ បីដូចជាអំពើល្អទាំងនោះដក់ជាប់ពេញក្រអៅបេះដូង ហើយនឹងមិន
អាចបំភ្លេចបានជារៀងរហូត…ហូត…ហូត…។”

……….
អូខេ! ឥឡូវនេះ បកមកសំនួរយើងវិញ។
បន្ទាប់ពីអានរួច ប្រហែលជាអ្នកដឹងហើយ ថាតើយើងគួរសរសេរអ្វីខ្លះ
នៅលើអ្វីខ្លះ។

“ចូលកុំភ្លេចណា ពេលដែលឈឺផ្សា ទៅសាហារ៉ា សរសេរអក្សរ៕”

8 ចំលើយ

  1. គេមិនអាចសរសេរប្រវត្តិសាស្រ្តពិតលើស្សាច់់បានទេ!
    សៀម យួន មានរឿងមិនល្អ មានរឿងល្អ ជាមួយខ្មែរ..
    យើងត្រូវសរសេរទាំងអស់់នៅក្នុងសៀវភៅ ឆ្លាក់់លើថ្ម
    ហើយរក្សារទុកតជំនាន់់ទៅអនាគត…មិនត្រូវអោយបាត់់រឿងពិតឡើយ
    ទោះបី រឿងអាក្រក់់ក្ដី ល្អក្ដី ដើម្បីយកធ្វើជាប្រវត្តិសាស្រ្តសំរាប់់រៀន
    ចងចាំ..តែមិនចាំបាច់់ជាគំនុំ ឫសងសឹកថ្ងៃក្រោយនោះទេ..
    តែជាមេរៀនមានប្រយោជន៏សំរាប់់កែកំហុស ការចងចាំប្រវត្តិជាតិសាសន៏
    ជាតិខ្លួនឯង!រឿងមិត្ត និងមិត្ត ជាធម្មតា ទេ យើងតែងចង់់រក្សារចំណងមិត្តភាពល្អ
    ចឹងហើយក៏អាចបំភ្លេចបានទង្វើអាក្រក់់ដែលបានកើតមានរវាងគ្នានឹងគ្នា ..ហើយ
    គួរចងចាំទង្វើល្អរវាងគ្នានឹងគ្នា ជានិច្ចដើម្បីមិត្តភាពយូរលង់់។
    ប៉ុន្តែចំពោះមិត្តភាពរវាងប្រទេសជិតខាង គឺជារៀងដែលមិនអាចបំភ្លេចបានទេ
    ..ទោះជារឿងល្អក្ដី អាក្រក់់ក្ដី..គួរតែសរសេរទុកលើ”ផ្ទាំងថ្ម”ទាំងអស់់!!!

  2. មែនហើយ! ខ្ញុំគាំទ្រយោបល់របស់បង sambatt,​ ចំពោះរឿងប្រទេសជាតិ
    យើងត្រូវសរសេរនៅលើអ្វីដែលមិនអាចរលប់បាន ព្រោះជាប្រវត្តិសាស្រ្ត។

  3. I want to know really about khmer thai and vietnam history .

  4. បង sambatt និយាយទាក់ទងនឹង​សៀម យួន,​​ ឥឡូវបង sophat ចង់ដឹងបន្ថែម
    ទៀតទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ ថៃ វៀតណាម តើបងមានអីបន្ថែមអត់? ខ្ញុំវិញ
    មិនសូវជាពូកែខាងប្រវត្តិសាស្រ្តទេ ម្លោះហើយដូចជាគ្មានអីបញ្ចេញសោះ!

  5. បង គិតថាប្រវត្តិសាស្រ្តវែងឆ្ងាយណាស់់…!កាលចង់់ចេះចង់់ដឹង
    ប្រវត្តិសាស្រ្តខ្មែរយើង …មានតែរកសៀវភៅប្រវត្តិសាស្រ្ត ឫ ចុចសួរ
    google ទៅ ឃើញ ប្រវត្តិសាស្រ្ត ប្រទេសណាក៏មានដែរ!
    បងមិនជាដឹងអ្វីច្រើនអំពីប្រវត្តិសាស្រ្តខែ្មរទេ..ចង់់ចាំបន្តិចបន្តួចប៉ុណ្ណោះ
    គ្រាន់់តែដឹងច្បាស់់ថា ប្រទេសយើង សឹងតែវិនាសបាត់់ស្រមោលទៅហើយ
    នៅក្នុងពាក់់កណ្ដាលសតវត្សទី១៩ ..ហើយដោយពេលនោះ បារាំងបានមក
    វាតទីអាណានិគមនៅក្នុងតំបន់់ឥណ្ឌូចិន ទើបយើងមានសំណាងទៅពឹងគេអោយមកជួយសង្រ្គោះប្រទេសខ្មែរយើង
    ដែលប្រទេសជិតខាងគឺ យើងទាំងពីរគឺថៃនិងវៀតណាម បានបំរុងពុះចែកគ្នា
    ជាពីរទៅហើយ។ប៉ុន្តែក្នុងកាលដែលសូមអោយបារាំងការពារ ..ប្រទេសយើង
    ត្រូវតែស្ថតិនៅក្រោម ការគ្រប់់គ្រងរបស់់បារាំងទាំងអស់់..ចឹងខ្មែរគ្មានអំណច
    អ្វីទេ ..អ្វីៗត្រូវសំរេចដោយបារាំងទាំងអស់់ ..ខ្មែរយើងដូច្នេះត្រូវបាត់់បង់់
    សេរីភាព ហើយវាជាការគំរាមកំហែងដល់់ការរក្សាវប្បធម៌អក្សរសាស្រ្តខ្មែរ
    ដែលទៅជ្រកកោននៅក្នុងវត្ត ហើយកូនចៅខ្មែរនាំគ្នាទៅរៀនសូត្រនៅទីនោះ
    ច្រើនតែក្មេងប្រុសៗ ..បារាំងខ្លាចយើងងើបបះបោរ ដូច្នេះតែងតែបង្រា្កបអ្នកតស៊ូប្រឆាំងនឹងបារាំងដែលមានការចូលរួមដោយព្រះសង្ឃ
    ខ្មែរជាច្រើននៅសម័យនោះ។ប៉ុន្តែទោះបីយ៉ាងណា ខ្មែរយើងបានបារាំងមក
    ធ្វើជាអាណាព្យបាលនេះ ទុកដូចជាមានសំណាងបានរួចពីការលេបត្របាក់់
    ទឹកដីពីសំណាក់់ប្រទេសជិតខាងយ៉ាងពិតប្រាកដក្នុងពេលនោះ។សូមជំរាបថា
    ប្រទេសជិតខាងយើងទាំងពីរនេះ ស្រួលលេបទឹកដីយើងណាស់់…ព្រោះ
    ក្នុងសម័យនោះ ខ្មែរយើងមានប្រជាជនមិនដល់់មួយលាននាក់់ផង..
    ដូច្នេះឃើញថាតិចណាស់់សំរាប់់រស់់នៅនិងការពារទឹកដីដែលមានទំហំ
    ធំធេង!ខ្មែរយើង ពិតជាត្រូវការមានប្រជាពលរដ្ខច្រើនសមរម្យ ដើម្បីរស់់នៅ
    និងការពារទឹកដីរបស់់ខ្លួន!

  6. ប្លកនេះមានគំនិតល្អៗណាស់ ទាំងម្ចាស់ប្លក ទាំងម្ចាស់វិចារ! ជាលើកដំបូងលើពួកប្លក ដែលខ្ញុំបានជួប ធ្វើអោយខ្ញុំចេះវិភាគច្រើនទៀត!

  7. ក្រោយពីបានស្តាប់បង sambatt បរិយាយត្រួយៗមក ហាក់បីដូចជាយល់
    មួយកំរិតទៀតហើយ! អរគុណបងហើយដែលបានពាំនាំគំនិតល្អៗមកចែក
    ចាយក្នុងប្លក់ខ្ញុំ។
    ចំពោះ ដាវិញ អរគុណហើយដែលបានគាំទ្រដល់ប្លក់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមាន
    ទឹកចិត្ត និងស្រលាញ់ប្លក់នេះកាន់តែខ្លាំងឡើង។ តែទោះយ៉ាងណាក៏ដោយ
    ក៏ខ្ញុំត្រូវការមតិយោបលរបស់អ្នកអានទាំងឡាយ ដើម្បីអភិវឌ្ឍន៍ប្លក់នេះកាន់
    តែប្រសើរឡើងដែរ។
    អរគុណចំពោះ វិចារ របស់មិត្តទាំងអស់គ្នា!!!

  8. បងសូមបន្ថែមបន្តិច៖ក្នុងប្រវត្តិសាស្រ្ត ប្រទេសជិតខាងទាំងពីរដូចជាមិន
    ដែលធ្វើអំពើល្អដោយស្មោះចំពោះប្រទេសយើងទេ ដោយហេតុថា
    គេថ្វើអ្វីមួយដែលអាក្រក់់ជួនកាល.មើលមើលឃើញលើគោកតែម្ដង..
    ប៉ុន្តែភាគច្រើនគេធ្វើឫបង្ករឿងអ្វីមួយដោយបើកបង្ហាញលេសរបស់់គេ..
    បង្ហាញហេតុផលរបស់់គេ..តាមពិតសុទ្ធតែជាល្បិចកលទន្រ្ទានទឹកដី ឫ
    ផលប្រយោជន៏ផ្សេងៗតែប៉ុណ្ណោះ ចឹងហើយ បានជាប្រវត្តិសាស្រ្តរវាងប្រទេសជិតខាងនិងប្រទេសខ្មែរយើង ពោរពេញដោយ
    ការធ្វើចំបាំង មិនចេះអស់់មិនចេះហើយរហូតមកទល់សព្វថ្ងៃ។យើងត្រូវរៀន
    ប្រវត្តិសាស្រ្តដើម្បីយល់់ដឹងល្បិចកល នៃប្រទេសជិតខាងដែលមានមហិច្ឆតា
    លោភលន់់ចង់់លេបឫទន្រ្ទានទឹកដីខ្មេរយើង ,ដើម្បីស្គាល់់អ្វីជាខ្មែរ,ដើម្បីចងចាំ
    រឿងរ៉ាវពិតរបស់់ខ្មែរ ,វីរជនខ្មែរ,កេរ្តិ៏ស្នាដៃនៃបុព្វបុរសខ្មែរ,ចងចាំការឈឺចាប់់
    ឫទុក្ខវេទនានៃប្រជាពលរដ្ឋខ្មែរ,រៀនសូត្រពីកំហុសដែលខ្មែរបានប្រព្រឹត្តិក្នុងគោលបំណង
    កែលំអខ្លួន,ដើម្បីឯកភាពគ្នាចំពើរឿងរ៉ាវពិតរបស់់យើងក្នុងប្រវត្តិសាស្រ្ត ហើយនិងដើម្បីជាពិសេស ការសាមគ្គីគ្នា ដើម្បីរស់់នៅជុះគ្នាមូលគ្នាបានសេចក្ដី
    សុខសប្បាយ កុំអោយបែកបាក់់គ្នា ហើយថែររក្សារកាពារទឹកដីរបស់់យើងអោយបានស្ថិតស្ថេរតរៀងទៅ។
    សូមប្រយ័ត្ននឹងថការដែលប្រទេសជិតខាងគេ”ធ្វើល្អ”ដូចយ៉ាងគេលើកទ័ព
    ចូលមក” ជួយសង្គ្រោះ”ប្រជាជនខ្មែរ ពីរបបប្រល័យពូជសាសន៏ខ្មែរក្រហម!
    តើនេះគេធ្វើល្អមែនអត់់?ប្រវត្តិសាស្រ្ត មិនដែលបង្ហាញអោយឃើញថា
    ប្រទេសជិតខាងមួយនេះ មានសេចក្ដីស្មោះចំពោះយើងទេ..គេធ្វើល្អក៏ដូចធ្វើអាក្រក់់។ទង្វើភាគច្រើន
    របស់់ប្រទេសជិតខាង”ហុតទឹកសំលឹងកាក “។ចឹង ត្រូវប្រយ័ត្នជានិច្ចនឹង
    ការដែលនាំគ្នាមើលឃើញទង្វើផ្សេងៗរបស់់គេថាល្អ..តែមានបំណងអាក្រក់់!
    មិនដូច្នោះទេតាមពិត..រៀនប្រវត្តិសាស្រ្តទៅដឹងថា ប្រទេសនេះឃើញតែពីចង់់
    វាតទី …តាមមហិច្ឆតាលោភលន់់របស់់ខ្លួនជានិច្ចតាំងពីដើមមកម្លេះ។
    ក្នុងសតវត្សទិ១៧ ប្រទេសចំប៉ាបានត្រូវលេបត្របាក់់ទាំងមូលតែម្ដង ដោយវិធី
    បណ្ដេញចេញនិងកាប់់សំលាប់់ជនជាតិចាមទាំងអស់់ពីប្រទេសចម្ប៉ា ។
    ខ្មែរបានធ្ធ្វើល្អចំពោះជនជាតិចាមទោះបីជនជាតិចាមធ្លាប់់វាយចូលលុកលុយ
    ប្រទេសកម្ពុជាជាច្រើនលើកក៏ដោយក្នុងសម័យមហានគរខ្មែរ ដោយអនុញ្ញាតិ
    អោយជនជាតិចាមរត់់ចូលមកជ្រកកោនក្នុងទឹកដីខ្មែរក្នុងគ្រាអាសន្ននោះ។
    ក្រោយពីចម្ប៉ារលាយរលត់់បាត់់ទៅ…ការឈ្លានពាន វាតទីទឹកដីរបស់់ប្រទេសដៃវៀត បានចូលមកដល់់ទឹកដីខ្មែរ..ប្រកបដោយកលល្បិចយ៉ាងសំងាត់់ និងយ៉ាងព្រៃ
    ផ្សៃផងដែរ…ខ្មែរប្រហែលជាស្លូតត្រង់់ពេកហើយល្ងង់់ពេក ព្រោះក្នុង
    សតវត្សទី១៧ ស្ដេចខ្មែរជ័យជេសដ្ឋាទី២ បានរៀនអភិសេកជាមួយកូនស្ដេចដៃវៀត ហើយពេលព្រះអង្គសុគតទៅ
    ក៏អំណាចបានធ្លាក់់ក្នុងដៃព្រះអគ្គមហេសី ជាជនជាតិដៃវៀត(វៀតណាម)នេះ
    ដោយបណ្ដាលអោយមានការហូរចូលជនជាតិវៀតណាមមកក្នុងទឹកដី
    ខ្មែរកម្ពុជាក្រោម រហូតទាល់់យើងបាត់់បង់់ទឹកដីកម្ពុជាក្រោមទាល់់តែបាន។បច្នុប្បន្ននេះ..
    ពួកគេក៏កំពុងហូរចូលរបៀបមិនខុសពីសម័យស្ដេចជ័យជេសដ្ឋាទី២នោះទេ..
    ហើយល្បិចក៏មានប្រសិទ្ធិភាពរបស់់គេគឺត្រួតត្រាលើរដ្ឋាភិបាលខ្មែរ…បញ្ជាអោយ
    រដ្ឋាភិបាលខ្មែរធ្វើអ្វីតាមគំរោងសំងាត់់របស់់គេ ។តើខ្មេរត្រូវមានអនាគត់ល្អដែរឫទេ ក្នុងសា្ថនភាពបែបនេះ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: