វត្តទួលរាជា



ប្រជាជនខ្មែរភាគច្រើនជាអ្នកកាន់ព្រះពុទ្វសាសនា ដូច្នេះហើយទើបយើងឃើញមាន
វត្តអារាម និង ទីសក្ការៈបូជាជាច្រើនត្រូវបានកសាងឡើងយ៉ាងព្រងព្រាតតាំងពីសម័យ
បុរាណ រហូតមកដល់បច្ចុប្បន្ននេះ។ ខាងលើនេះជាវត្តមួយដែលមានឈ្មោះថា
“វត្តទួលវាជា”។ នៅទីនោះ មានវត្តដែលមានរចនាបទក្បូរក្បាច់គួរឲ្យចង់គយគន់ និងជា
ពិសេសទៅទៀតមានពុទ្ធដិមាដ៏ធំស្កឹងស្កៃ និងជាប់ចំណាក់ជាពុទ្ធដិមាដែលមានកំពស់
ខ្ពស់មួយផងដែរក្នុងប្រទេសកម្ពុជា។ វត្តនេះមានទីតាំងនៅស្រុកកោះធំ ខេត្តកណ្តាល។
……….

14 ចំលើយ

  1. ក៏ធ្លាប់បានលឺ, ហើយបានលឺថានៅទីនោះ មានអ្នកសច្ចាំង (មិនដឹងហៅម៉េចដែរ គាត់ថាគាត់ជាសង្ឃ តែមិនកោរសក់ ហើយតាំងខ្លួនជាព្រះពុទ្ធចាប់ជាតិ) ពូកែណាស់! មិនដែលទៅសោះ, ចាំមានពេលនឹងទៅលេងម្តងមើល!

    • អាត្មាក៏ដូចញោមដែរ អាត្មាបានលឺតែឈ្មោះតែមិនដែលបានទៅសោះ បានលឺតែគេថា។ ថ្ងៃណាមួយដែលបានឪកាសនឹងបាទៅលេងម្ដងឲ្យបានស្គាល់។ បានលឺគេថា មានព្រះធំៗ ណាស់ ចង់ឃើញតើ។

  2. ទៅលេងម្តងទៅ! ជាពិសេសពេលមានពិធីបុណ្យផ្សេងៗដូចជា បុណ្យកឋិនទាន 
    ភ្ជំបិណ្ទ ចូលឆ្នាំ…មានមនុស្សទៅលេងច្រើនណាស់ណា៎! តែថ្ងៃធម្មតាដូចជា
    ស្ងាត់ដល់ហើយ!

  3. សច្ចំ not សច្ចាំង😛

  4. ហេស ហេហ…ម្ចាស់ប្លកពិតជាចិត្តបានមែន! ឃើញគេថាអោយចឹងអោយ, អត់ជួយកែរអោយអីម៉ាតិច! ពិតជាចិត្តស្មើព្រះមែន!

  5. មិចក៏និយាយអញ្ចឹង! អត់ឃើញទេហ្ន៎ បងរចនាជួយកែឲ្យហើយតាស៎! 
    ក្មេងស្រែខ្លាចខ្មាស់គេតាម៉ង បានជាចង់ឲ្យម្ចាស់ប្លក់ជួយកែកុំឲ្យគេដឹង!
    អូខេ និយាយលេងទេ!😀
     

  6. ហេស ហេហ…ថាចឹងក៏បាន!​:P

  7. ខ្ងុំដឹងខ្លះៗពីវត្តមួយនេះ វាមិនគួរអោយជឿរតែវាជាការបន្លំទៅវិញ។
    គួរតែជៀសពីវត្តនេះ​៕

    • ម៉េចថាចឹង?​ ដឹងអីខ្ឡះដែរនឹង? កុំជឿត្រឹមតែការប៉ានស្មាន! ត្រឹមតែគំនិតខ្លួនឯង! ត្រូវដឹងឲ្យបានច្បាស់មែនទែន ទើបជាការល្អ សំជាអ្នកចេះដឹង មានការរៀនសូត្រ។ វាអាចខូចឈ្មោះវត្តជាទីសក្ការរបស់មនុស្សច្រើនគ្នាណា!

  8. វត្តនេះ ជាក្រុមដើរបោកប្រាស់ទេ ។
    ហ៊ានអះអាងថា សម្តេច ជួន ណាត ចាប់ កំណើតទៀត ។
    គួរឲ្យអៀនខ្មាស់ ។
    ខ្មែរយើងភាគច្រើនមិនបានពិចារណា ។ ចេះតែជឿមនុស្សបែន
    នេះទៅកើត ។

  9. មែនឬ? ខ្ញុំអត់បានដឹងអីនឹងគេសោះ!

  10. បាទ, ក៏លឺចឹងៗមកដែរ តែមិនដឹងពិត ឬ មិនពិតរ៉េ អាស្រ័យលើអ្នកវិភាគទៅចុះ!

  11. ជឿឫមិនជឿ ?បើមិនជឿ កុំអោយលុយ!(កុំចូលបុណ្យ)
    បើជឿ អោយលុយម៉ោ! ហិហិ!(ខុសពីជឿទិញឥវ៉ាន់់!) និយាយលេងរ៉េ!
    បងធ្លាប់់បានដឹងរឿងរបស់់់បុរសដែលបានអះអាងថា
    ខ្លួនជាសម្ដេចសង្ឃ ជួន ណាតចាប់់ជាតិ..តាមរយៈទស្សនាវដ្តី និង
    DVD ដែលថតបង្ហាញពីសំណង់់ខ្ពស់់ស្កឹមស្កៃ ព្រមទាំងបានថតរូបនិងសំលេង
    របស់់សម្ដេចសង្ឃចាប់់ជាតិទៀត។
    តាមធម្មតា សាសនានានាក្នុងលោកតែងប្រជែងគ្នាស្វែងរកអ្នកជឿ
    លើសាសនារបស់់ខ្លួន ដើម្បីផលប្រយោជន៏របស់់ខ្លួនឫយ៉ាងណា?ចឹងហើយ
    ក៏តែងតែប៉ះទង្គិចគ្នាដោយពាក្យសំដី អោយអំពើហឹង្សាផ្សេងៗនៅគ្រប់់ទីកន្លែង
    ក្នុងពិភពលោក…ជាពិសេស សាសនាគ្រឹស្ទ និង សាសនាអ៊ីស្លាម នៅ
    ប្រទេសឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌា ដែលមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ។
    ហើយនៅបណ្ដាប្រទេសអារ៉ាប់់មួយចំនួន កើតមានសង្រ្គាមមួយដែលហៅថា
    Jihadដែលពួកអ្នកកាន់់សាសនាអ៊ីស្លាមជ្រុលនិយមយកជាលេសដើម្បីដឹកនាំ
    គ្នាធ្វើសង្រ្គាមសាសនាប្រឆាំងនឹងពួកបស្ចឹមប្រទេស ។សាសនាឯណាដឹកនាំ
    គ្នាទៅធ្វើសង្រ្គាម?តើសាសនាដឹកនាំមនុស្សទៅរកសេក្ដីសុខ(សន្តិភាព)
    ឫទៅធ្វើសង្រ្គាម?សាសនាបង្រៀនអោយមនុស្សសុភាព ចិត្តល្អ ឫអោយទៅជា
    កោងកាច កាប់់សំលាប់់?
    សាសនាសំរាប់់ហ្វូងមនុស្ស រីឯទស្សនៈវិជ្ជាសំរាប់់មនុស្សម្នាក់់ៗ(ទស្សនៈវិទូKarl Jaspers)

  12. សូមសរសើរបង sambatt ហើយ! ចេះច្រើនមែន!​ មិនត្រឹមតែរឿង
    ប្រវត្តិសាស្រ្តទេ សូម្បីរឿងសាសនាក៏ជំនាញទៀត។😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: