បាត់ខ្សែក្រវាត់នៅភពព្រហស្បត្តិ៍(Jupiter)



………………………
ភពព្រហស្បត្តិ៍ គឺជាភពធំជាងគេបំផុតក្នុងចំនោមភពទាំងប្រាំបួន
ក្នុងពប្រព័ន្ធព្រះអាទិត្យ (Solar System) យើងនេះ។

ថ្មីៗនេះមានរឿងចម្លែកកើតឡើងទៅលើភពព្រហស្បត្តិ៍។
ភពនេះត្រូវបានបាត់អស់រយៈពេលបីខែ ហើយលេចឡើងវិញដោយ
គ្មានខ្សែក្រវាត់ – ស្នាមឆ្នូតពទ្ធ័ជុំវិញ។

អ្នកសង្កេតការណ៍បានកត់សំគាល់ថាឧស្ម័នហ្គាសនៅលើភពនេះ មើលទៅដូចជាបាត់បង់បន្តិច ដែលបណ្តាលឲ្យស្នាមឆ្នូតមួយដែលជា
លក្ខណៈសំគាល់ត្រូវបានបាត់បង់។ ការចាប់ផ្តើមបាត់បង់នេះ ទំនងជា
បានកើតឡើងក្នុងអំឡុងខែមិថុនាកាលពីឆ្នាំមុននៅពេលដែលខ្សែក្រវាត់
អេក្វាទ័រខាងត្បូងរបស់វាបានរសាត់បាត់។

លោក Wesley បាននិយាយថាខណៈដែលនៅតែមានភាពអាថ៌កំបាំង
ទាក់ទងនឹងមូលហេតុនៃការបាត់បងនេះ មតិភាគច្រើនបានពន្យល់ថាវា
ជាប់ទាក់ទងនឹងសកម្មភាពព្យុះ ដែលជាដើមចមនៃបំរែបំរួលនេះ។

បើតាមសម្តីរបស់តារាវិទូបានបញ្ជាក់ថា ភពព្រហស្បត្តិ៍ បាត់បង់ និង កកើតឡើងវិញនូវខ្សែក្រវាត់ណាមួយរបស់វាជារៀងរាល់ ១០ ទៅ ១៥ ឆ្នាំម្តង។
ដូច្នេះ តើខ្សែក្រវាត់ដែលបានបាត់បង់ថ្មីៗនេះ នឹងកើតឡើងវិញទេក្នុងអំឡុង ១៥ ឆ្នាំទៅមុខទៀត?

ហេ! បើអ្នកទាំងអស់គ្នាចង់មើលឃើញភពព្រហស្បត្តិ៍បានច្បាស់នោះ
សូមរងចាំនៅថ្ងៃទី ២៤ ខែកញ្ញាទៅ ព្រោះវានឹងមកកៀកផែនដីយើងនេះហើយ។
………………….

13 ចំលើយ

  1. អ៎! តែបើទោះមកដល់ដំបូលផ្ទះញ៉ុម ក៏នៅតាមិនបានមើល, ព្រោះអត់សូវចូលចិត្ត មើលមេឃ មើលផ្កាយ អីអស់ហ្នុងផង!😀

  2. តាមពិតមើលមេឃមើលផ្កាយហ្នឹងល្អណាស់ ខ្ញុំចូលចិត្តវា វាធំល្វឹងល្វើយរហូតគ្មានកោះគ្មានត្រើយ ធ្វើអោយយើងមានអារម្មណ៏រសាត់អណ្តែត ផុតពីភាពស្មុគស្មាញ ធ្វើអោយយើងយល់ថា យើងគឺតូចណាស់បើធៀបនឹងសកលលោក ធ្វើអោយយើងរៀនធ្វើចិត្តស្ងប់បានដោយខ្លួនឯង ស្ងប់ចិត្តដោយមិនបាច់ខ្វាយខ្វល់ពីរឿងមនុស្សលោក ស្ងប់ចិត្តព្រោះអ្វីដែលយើងឃើញនឹងភ្នែក ដែលយើងប៉ងប្រាថ្នា គ្រាន់ជាបំនែកដ៏តូច នៃសកល ស្ងប់ចិត្តព្រោះយើងអាចលះបង់អ្វីនោះដោយស្កប់ស្កល់។
    សប្បាយព្រោះអារម្មណ៏ បង្កើតគំនិតសមូលនឹងធម្មជាតិ មនុស្សសត្វគឺដូចតែគ្នា មានជីវិត គឺត្រូវរស់ រស់ដោយឆន្ទៈ..អារម្មណ៏អណ្តែតអណ្តួងនេះខ្ញុំមិនដឹងនិយាយយ៉ាងណាអោយត្រូវទេ😀. និយាយត្រង់ទៅ កាលនៅផ្ទះអោយតែព្រលប់ៗ ខ្ញុំចូលចិត្តឈរលេងនៅមុខផ្ទះណាស់ គឺឈរជាមួយឆ្មាខ្ញុំមួយ គឺឈរមើលមេឃមើលផ្កាយហ្នឹង​ឯង lozlzzzzzzz យូរៗទៅសូម្បីតែសត្តឆ្មារហ្នឹងក៏ខ្ញុំចាត់ទុកវាដូចជាមិត្តរបស់ខ្ញុំដែរ ថែមទាំងជាមិត្តល្អទៀត😉 និយាយច្រើនបន្តិចហើយ ហេហេ

    • ភារៈ ពិតជារូមែនទិចមែនហ្ន៎!!! ខ្ញុំយល់ស្របថាមើលមេឃមើលផ្កាយហ្នឹង 
      ពិតជាធ្វើឲ្យអារម្មណ៍យើងស្ងប់មែន។ លើសពីនេះទៅទៀតវាផ្តល់ពេល
      វេលាមួយដ៏ល្អសំរាប់ការគិតពិចារណាពីអ្វីមួយបានល្អិតល្អន់ទៀតផង។

  3. តិច​មក​ប៉ះ​ផែន​ដី​យើង​ទៅ?

  4. មិនអាចទេសុវិចិត្រ! ទោះបីវាមកជិតផែនដីយើងក៏ដោយក៏វាមិនអាចប៉ះផែនដីយើង
    បានដែរ ពីព្រោះវាមានគន្លងគោចរខុសពីផែនដីក្នុងប្រពន្ធ័ព្រះអាទិត្យ។

  5. ហេស ហេហ… ផែនដីយើង ស្ថិតក្នុងប្រព័ន្ធសូឡាស៊ីស្តេម នៃប្រព័ន្ធហ្កាឡាក់ស៊ី មីលឃីវ៉េ ។😛 និយាយដូចអ្នកចេះចឹងញ៉ុម, តាមពិតអត់ចេះអីម៉ារៀល ។ តាមពិតគឺចូលចិត្តស្វែងយល់ដូចគ្នា តែមិនដឹងម៉េច អត់សូវចេះបណ្តែតអារម្មណ៍ ជាមួយមេឃ ជាមួយផ្កាយហ្នឹងសោះតាម៉្រង!

  6. ហេ! បើអ្នកទាំងអស់គ្នាចង់មើលឃើញភពព្រហស្បត្តិ៍បានច្បាស់នោះ
    សូមរងចាំនៅថ្ងៃទី ២៤ ខែកញ្ញាទៅ ព្រោះវានឹងមកកៀកផែនដីយើងនេះហើយ។

    វានៅទិសខាងណា? តើពេលនោះ កម្ពុជាមានភ្លៀងទេ ?

  7. រឿងទាក់ទងនឹងចក្រវាឡនេះ ខ្ញុំចូលចិត្តណាស់ ជាទីបំផុត!!!! តែឥឡូវអត់ទាំងពេលទៀត។
    ហ្កាឡាក់ស៊ី មីលឃីវ៉េ របស់យើងធំណាស់ តែប្រព័ន្ធ ព្រះអាទិត្យរបស់យើងឲ្យតូចតែមួយ មិនដឹងថាមានពពួកមនុស្សក្រៅភពមានជីវិតឬអត់ណ៎?
    ខ្ញុំសង្កេតមើលឃើញថាតារាដែលយើងឃើញក្នុងលំហំ មានចំនួនតិចតួច បើប្រៀបធៀបទៅនឹងតារាដែលមាននោះ ហើយជាពិសេស ខ្ញុំបានឃើញ ដុំពពកអាវកាសដែលមានពណ៌ក្រហម ដូចជារូបដែលគេតែងតែថតចឹង!!!

    ឯពួកអាមេរិកបានផលិតយានមួយ តែជារឿងលាក់ការណ៍ពីសំណាក់ពួកអ្នកវិទ្យា និងរដ្ឋាភិបាលរបស់គេ តែយាននោះអាចសំកាំងហោះបាន ដោយថាមពលម៉្យាងដែលខ្ញុំមិនដឹងច្បាស់ទេ តែជាថាមពលកំរ ស្រដៀងថាមពលបរិមាណូ ឬនុយក្លេអែដែរ!!!!

  8. បងក៏ចឹងដែរ ចូលចិត្តពេកណាស់់ខាងសង្កេតមើលមេឃ
    មើលផ្កាយ ជាពិសេសពេលយប់់ងងឹតក្ដី មានពន្លឺព្រះច័ន្ទក្ដី..
    ព្រោះវាទាក់់ទងនឹងការងឿងឆ្ងល់់របស់់បងទាំងសព្វទាំងគ្រប់់ហ្មង!
    ទិដ្ឋភាពដ៏ធំធេង គ្មានកោះគ្មានត្រើយនេះ ក្នុងលំហល្ហល្ហេវ ធ្វើយអោយយើង
    មានអារម្មណ៏ថាទាំងមនុស្សសត្វ ផែនដី ប្រព័ន្ធព្រះអាទិត្យ ទាំងកញ្ចុំផ្កាយ
    របស់់យើងនេះ មានភាពតូចល្អិច បើធៀបទៅនឹងសាកលលោកទាំងមូល
    ដែលកញ្ចុំផ្កាយរាប់់ពាន់់លាន គឺរាប់់មិនអស់់!ចឹងហើយបានបង
    ចូលចិត្តវិជ្ជាមួយដែលបងអោយឈ្មោះថា ៖ វិជ្ជាដែលនាំអោយស្រលាញ់វិជ្ជា
    គឺទស្សនវិជ្ជា ។ទស្សនវិជ្ជាយ៉ាងម៉េចទៅ?ទស្សនវិជ្ជាគឺជាដើមហេតុដែលនាំអោយគិត រិះគិត
    ពិចារណា ដោយការប្រើសំណួរ, ការសង្កេតមើល និង និងរិះរកហេតុផល ។
    ទស្សនវិទូ ប្លាតុងបាននិយាយថា ៖ ដើមហេតុនៃទស្សវិជ្ជាគឺ៖ ការងឿងឆ្ងល់់។
    ទស្សនីយ៏ភាពនៃលំហមេឃ ដែលមានផ្កាយ ភព ផ្សេងៗ នាំអោយយើងងឿងឆ្ងល់់ ហើយនាំអោយយើងចង់់ដឹងហើយសិក្សារសាកល
    លោកទាំងមូល។តាមរបៀបនេះហើយដែលទស្សនវិជ្ជាបានចាប់់កំណើតឡើង..
    គឺជាទ្រព្យដ៏មានតំលៃជាងគេបង្អស់់ដែលព្រះអាទិទេពផ្ដល់់ជាអំណោយដល់់
    មនុស្សលោកយើង។ការងឿងឆ្ងល់់គឺ ទោរទៅរកចំណេះដឹង ហើយពេលដែល
    ងឿងឆ្ងល់់នាំអោយយើងដឹងថាខ្លួនឯងអវិជ្ជា( សេចក្ដីល្ងង់់) ចឹងហើយនាំអោយយើងភ្ញាក់់ស្មារតី ប៉ុន្តែការចង់់ដឹងគឺគ្រាន់់តែចង់់ដឹង មិនមែនចង់់ដឹងទៅស្វែងរកផលប្រយោជន៏លោកិយ៏ធម្មតាណាឡើយ។

    និយាយពី ភពព្រហស្បតិ៏ ដែលជាភពធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ
    គឺជាភពដែលផ្សំផ្គុំដោយឧស្ម័ន មេតាន និងអាមូនីញាក់់ ហើយបរិយាកាសនៅលើភពនេះមានកំរិតទាបណាស់់គឺ -១១០អង្សារ សេ។
    ប៉ុន្តែទោះមានមាឌធំយ៉ាងណា ក៏នៅតែវិលជុំវិញខ្លួនឯងបានលឿនខ្លាំណាស់់
    គឺក្នុងរយ់់ពេលប្រហែលតែដប់់ម៉ោងប៉ុណ្ណោះបានមួយជុំហើយ ដែលចលនាបែបនេះនាំអោយមានការប្រែប្រួល ទិដ្ធភាពនៃរូបភាពខាងលើ
    ផ្ទៃរបស់់ភពព្រហស្បតិ៏ ។ភពព្រហស្បតិ៏មានបន្ទាត់់ផ្ជិតធំជាងផែនដី ១១ដង
    មានមាឌធំជាង១៣០០ដង និងធ្ងន់់ជាងផែនដី៣១៨ដង ..ដូច្នេះការដែលមាន
    មាឌធំយ៉ាងនេះ ហើយវិលលឿនដ៏អស្ចារ្យដូច្នេះ ពិតជា ធ្វើអោយឧស្ម័ន
    ដែលអោបក្រសោបភពនេះមានការប្រែប្រួលរូបរាងពីសម័យមួយទៅសម័យមួយ
    តាមកំលាំងព្យុះបោកផាយផាត់់នៅទីនោះជានិច្ច។
    តាមរូបភាពខាងលើរបស់់ប្អូន មិនឃើញមានស្លាកស្នាមមូលធំមួយដូចជាភ្នែកគោ ដែលស្ថិតនៅក្នុងអដ្ឋគោលខាងត្បូងគឺបានន័យថាវានៅម្ខាងទៀត។
    ភ្នែកគោនោះគឺជាខ្យល់់ព្យុះសង្ឃរាដ៏មហិមាមួយដែលមានល្បឿនអាចដល់់
    ទៅ៦៥០គ.មក្នុងមួយម៉ោង ហើយដែលបានកើតមានឡើងអស់់រយៈពេលជាងបីរយឆ្នាំហើយនៅតែមិនទាន់់រាលយបាត់់ទៀត!
    គិតទៅនៅលើផ្ទៃភពព្រហស្បតិ៏ សុទ្ធតែព្យុះបោកបក់់គ្មានឈប់់ គ្មានហើយ
    តាំងតែពីកំណើតមក ដែលនេះបណ្ដាលមកពីចលនាវិលជុំវិញខ្លួនឯងលឿន
    ខ្លាំងពេក។ វា ជាអ្នកបំរែបំរួលរូបភាពលើផ្ទៃរបស់់ភពព្រហស្បតិ៏។
    បងសរសេរតាមកាធ្លាប់់ររៀនខ្លួន ព្រមជាមួយឯកសារខ្លះដែលបងមាន គ្រាន់់
    មករួមចំណែកក្នុងការពិភាក្សាររបស់់ប្អូននៅទីនេះ។

  9. ង៉ៃ២៤ ហ្នឹងយើងមើលពេលណាទៅ? យប់ថ្ងៃ? ញុមអត់ដឹងសោះ? ជួយប្រាប់ផង

    • ច្បាស់ជាយប់ហើយ​ ព្រោះវាមិនមែន​ជាសូរ្យគ្រាសផងហ្នឹង! ប៉ុន្តែក៏មិនមែនយប់
      ជ្រៅដែរ​ គឺទៀបភ្លឺទេ រឺក៏មួយម៉ោងមុនថ្ងៃរះ ដោយក្រលេកមើលទៅជើងមេឃ
      នៅទិសភាគអាគ្នេយ៍ទៅ វាជាផ្កាយភ្លឺជាងគេនៅពេលនោះ។
      ឆ្លើយតបនឹងសំនួរក្មេងកាមទេព នៅពេលនោះកម្ពុជាមានភ្លៀង រឺមិនមាន ខ្ញុំក៏មិន
      ដឹងដែរ ហើយខ្ញុំក៏មិនប្រាកដថាប្រទេសយើងមើលឃើញឬអត់ទេនៅពេលនោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: