តំបន់ទេសចរណ៍ខេត្តកោះកុង



……………………
ខេត្តកោះកុង ក៏ជាខេត្តដែលមានសក្កានុពលខាងវិស័យទេសចរណ៍មួយផងដែរ
ដោយសារតែខេត្តនេះមាននូវសម្បត្តិធម្មជាតិយ៉ាងសំបូរបែប និងគួរឲ្យទាក់ទាញ
ដូចជាតំបន់ព្រៃលិចទឹក(ព្រៃកោងកាង), តំបន់ឆ្នេរ(ឆ្នេរបាក់ក្លង, ឆ្នេរ២០០០), 
តំបន់ភ្នំ, និងរមនីយដ្ឋានផ្សេងៗជាដើម។ 
ជាមួយគ្នានេះផងដែរ ការកើនឡើងនៃចំនួនអ្នកទេសចរណ៍ទៅកាន់ខេត្តកោះកុង
ក៏រួមចំនែកពីកក្តាហេដ្ឋារចនាសម្ពន្ធ័ផងដែរ។ បើយើងធ្វើដំណើរពីភ្នំពេញ ទៅកាន់
ខេត្តកោះកុងតាមផ្លូវជាតិលេខ៤ និងបត់បន្តតាមផ្លួវលេខ៤៨ ដែលមានចម្ងាយផ្លូវ
ប្រហែលជា ២៧១គីឡូម៉ែត្រ យើងឃើញថា ការធ្វើដំណើរមានលក្ខណៈងាយស្រួល
ជាងមុន ដោយសារតែស្ពាន ថ្នល់ ត្រូវបានជួសជុល និង កសាងបានហើយសព្វ
គ្រប់ ដែលជួលសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍។

សូមបញ្ចេញយោបលបន្តិច៖

តាមការមើលឃើញរបស់ខ្ញុំផ្ទាល់ ការរៀបចំសោភ័ណ្ឌភាពនៅក្នុងទីប្រជុំជនដូចជា
នៅមានកំរិតនៅឡើយ។ ជាឧទាហរណ៍ សួនច្បារមើលទៅដូចជាសស់កក្រស់ម្តេច
មិនដឹងទេ! តែខ្ញុំសរសើរម្យ៉ាង គឺសន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តកោះកុងត្រូវបាន
គ្រប់គ្រងបានយ៉ាងល្អ នេះបើយោងតាមសម្តីរបស់ប្រជាពលរដ្ឋនៅទីនោះផ្ទាល់
បានអះអាងថា នៅខេត្តនេះ កម្រមានករណី លួច ឆក់ ប្លន់កើតឡើងណាស់គឺ
ធានាបាន៩៩%។
ខ្ញុំក៏មានការភ្ញាក់ផ្អើលមួយផងដែរ គឺនៅខេត្តកោះកុង គេនិយាយលុយបាត(រូបិយប័ណ្ណរបស់ថៃ) គ្រប់ៗគ្នា។ នេះដោយសារទំនិញភាគច្រើន ត្រូវបាននាំចូល
ពីប្រទេសថៃ ដែលការដោះដូរទំនិញនេះត្រូវបានទូទាត់ជាលុយបាត ហើយមកលក់
បន្តលើទឹកដីខ្មែរគិតជាលុយបាតទៀត ដូច្នេះទើបប្រជាពលរដ្ឋទំលាប់មាត់និយាយ
តែលុយបាតនៅពេលទិញដូរ។
ជុំវិញការប្រើប្រាស់លុយបាតលើទឹកដីខ្មែរ មានមតិរិះគន់ខ្លះៗដែរ។ ជាឧទាហរណ៍
កញ្ញា គីមរុង ជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និង សាកលវិទ្យាល័យ
បញ្ញាសាស្រ្តបានបញ្ចេញទស្សនៈថា “ខ្ញុំមានការឈឺចាប់ណាស់ដែល
អ្នករស់នៅខេត្តកោះកុងនិយាយ និង ប្រើប្រាស់លុយបាតជំនួសឲ្យលុយរៀល។ ទោះបីជានៅប្រទេសយើងមានការប្រើប្រាស់រូបិយប័ណ្ណសេរីក៏ដោយក៏យើង
ត្រូវមានលក្ខណៈជាតិនិយមខ្លះៗដែរ បានអីប្រើលុយដុល្លារតាម៉ងទៅដែលគេ
តែងប្រើទូទៅទៅហើយនៅស្រុកខ្មែរយើង កុំប្រើលុយអ្នកជិតខាងយើង។”

6 ចំលើយ

  1. អរគុណប្អូនសារ៉េតដែលបាននាំព័ត៌មាននិងរូបថតពីតំបន់់ទេសចរណ៏
    ខេត្តកោះកុង ដែលជាតំបន់់ទេសចរណ៏ដ៏ល្អប្រណិតបំផុតមួយរបស់់
    ប្រទេសខ្មែរយើង។បងក៏មានអារម្មណ៏ថានៅទីនោះ ទោះបីបងមិនដែលបាន
    ទៅលេងទីនោះក្ដី តែមានអារម្មណ៏ថា ទីនោះមានសុខសប្បាយណាស់់
    គឺជារមណីយដ្ឋានដ៏គួរអោយសប្បាយបំផុតមួយក្នុងលោក។ប៉ុន្តែមិនដឹងថា
    ប្រជាជនខ្មែរនៅទីនោះមានជីវភាពលំបាកឫស្រណុកស្រួលយ៉ាងណាទេ..
    មិនដឹងថាការអភិវឌ្ឍន៏ដ៏ជឿនលឿននៅទីនោះដើម្បីតែអ្នកមាន និងអ្នកធំទេ…
    តាមមើលទៅបើសិនជាខេត្តកោះកុងជាខេត្តមួយស្រួលរស់់នៅ ស្រួលរកស៊ី
    មានសុខសុវត្តិភាព ពិតប្រាកដ នោះកំណើនប្រជាជននឹងឆាប់់កើន ខ្លាំង
    និងរីកដុះដាលតំបន់់អភិវឌ្ឍន៏ ឆាប់់រហ័សមិនខាន។យោបល់់បង៖
    ការដែលប្រជាជនខ្មែរនៅទីនោះនាំគ្នាចាយលុយបាត កំហុសគឺមកពីរដ្ឋអំណាចទេ ដែលបានបណ្ដោយអោយទៅជាទំលាប់់តាំងពីដើមមក តាំងពីដើមមកដែល
    ខ្មែរយើងក្រ មិនមានទំនិញឧស្សាហកម្ម ទិញទំនិញហ្នឹងពីប្រទេសថៃមកលក់់
    ពាសពេញក្នុងស្រុក ហើយតាំងពីដើមមកដែលមានការដោះដូរលុយខ្មែរជាលុយថៃ មានការពិបាក
    ក្នុងការទិញដូរនោះ ទើបនាំជាទំលាប់់អាក្រក់់មួយគឺចាយលុយបាតតែម្ដង ..
    នេះហើយមកពីយើងរស់់ពឹងអាស្រ័យលើទំនិញរបស់់ថៃពេក ..ដល់់ទៅ
    យកលុយខ្មែរទៅទិញទំនិញថៃ គេចាំបាច់់ត្រូវដូរលុយខ្មែរជាលុយថៃ ដែល
    មិនអោយមានការរហ័សទាន់់ចិត្ត ហើយម្យ៉ាងទៀតលុយខ្មែរយើងមានតំលៃប្រែប្រួលពេករហូតធ្លាក់់ចុះថោក
    ពេកដែលនាំគ្នាមិនអោយតំលៃលុយខ្មែរ ហើយការចាយវាយក៏ឃើញថា
    ជាការរាប់់ចំនួនច្រើនពេក ដែលនេះក៏មិនខុសពីហាងលក់់ទំនិញខ្លះនៅ
    ភ្នំពេញដូចជា ហាងLucky នាំគ្នាប្រើតែដុល្លារនោះឯង។នៅខេត្តផ្សេងទៀត
    ក៏ខ្មែរចាយលុយបាតដែរ ជាពិសេសនៅបណ្ដាខេត្តនានាដែលជាប់់ព្រំប្រទល់់
    ខ្មែរ-ថៃ ដូចជាបាត់់ ដំបង ជាដើម។លុយខ្មែរមិនមានតំលៃ មកពីសេដ្ឋកិច្ចខ្មែរទន់់ខ្សោយ នាំអោយមិនមានទំនក់់ចិត្តពីអ្នកប្រើប្រាស់់គឺប្រជាជនឯងដែលចេះតែគិតថាមានដុល្លារ
    មានលុយបាត ស្រួលទុក , មានសេចក្ដីទុកចិត្ត ជាងមានលុយខ្មែរ ។

    • អញ្ចឹងបើចង់ឲ្យប្រជាជនយើងប្រើប្រាស់លុយរៀលទាល់តែតម្លៃលុយរៀល
      មានលំនឹងជាមុនសិនដើម្បីមានទំនុកចិត្តក្នុងការទុកដាក់។
      បើអញ្ចឹង ដូចជាយូរពេកទេដឹង?​ តើពេលណាទើបប្រជាជនមាន
      ទំនុកចិត្តរូបិយប័ណ្ណខ្មែរ? តើខ្មែរគួរតែមានគោលការណ៍ដូចប្រទេសជិត
      ខាងរឺទេ​ ក្នុងការកំនត់ឲ្យប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងដែនដីរបស់ខ្លួន?

  2. ពិតជាយូរមែនហើយប្អូន! គិតមើលតំាងពីសម័យអ៊ុន តាក់់មក
    តើមានរយៈពេលប៉ុន្មានឆ្នាំហើយ?គួរតែស្ថានភាពស្រុកទេសមាន
    មានលំនឹង! ប៉ុន្តែមិនដូច្នោះទេ..បញ្ហគ្រប់់យ៉ាងអាស្រ័យលើស្ថានភាព
    នយោបាយ របៀបគ្រប់់គ្រងតាមលទ្ធិប្រជាធិបតេយ្យដ៏ពិតមួយគួរជា
    ទិទុកចិត្តនិងពេញចិត្តពីបណ្ដាប្រជាជនខ្មែរទូទៅ។ចឹង រូបបីយប័ណ្ណខ្មែរក៏
    ត្រូវមានលំនឹងអាស្រ័យលើស្ថានភាពនយោបាយដែរ។ចំពោះស្ថានភាពនយោបាយ
    សព្វថ្ងៃ..គេមិនខ្វល់់ទេពីការប្រើប្រាស់់រូបីយប័ណ្ណបរទេស ព្រោះសូម្បីតែមេដឹកនាំរដ្ឋាភិបាលក៏ប្រើប្រាស់់និងទិញដុល្លារទុកដែរ។

  3. ម៉េចលោកបង ។ ចេះមកធ្វើប្លក់អីដែរ ?

    ថ្ងៃណាគេចែកសញ្ញាប័ត្រ?

    • គ្នាធ្វើយូរហើយហ្នឹង ទើបមកថា! ថ្ងៃនេះខ្យល់អីបក់ហ្នឹង​ 
      ទើបមក​ដល់ផ្ទះខ្ញុំ?
      ខ្ញុំមិនទាន់ដឹងនៅឡើយ ថានៅពេលណាទេ ព្រោះមិន
      ដែលបានទៅសាលាផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: