ពិព័រណ៍ ត្បូង និង អលង្ការ កម្ពុជា ឆ្នាំ២០១០



ប្រភពរូបភាពៈ http://www.cambodiatradefair.org
…………………….
យើងធ្លាប់ដឹងមកហើយថាប្រទេសកម្ពុជា ជាប្រទេសមួយដែលសំបូរទៅដោយ
ធនធានធម្មជាតិទាំងលើគោក ក្នុងទឹក ក្នុងដី។ ភាពសំបូរនូវភោគទ្រព្យនិងរតន
សម្បត្តិធម្មជាតិទាំងអស់នេះហើយដែលបានធ្វើឲ្យប្រទេសកម្ពុជាមានមុខមាត់
និងសក្កានុពលអាជីវកម្មលើធនធានទាំងនេះលើឆាកអន្តរជាតិ។ ជាក់ស្តែង
ខេត្តប៉ៃលិនជាខេត្តមួយដែលល្បីល្បាញខាងប្រភេទត្បូងកណ្តៀងនិងត្បូងទទឹម។
ដូច្នេះហើយ ទើបវិស័យជំនួញលើត្បូងមានតម្លៃទាំងអស់នេះមានការរីកចម្រើន
នៅប្រទេសកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
បានបង្កើតឲ្យមានការតាំងពិព័រណ៍ត្បូងនិងគ្រឿងអលង្ការខ្មែរឡើង ដើម្បីជាឳកាសដល់
អ្នកមានចំណាប់អារម្មណ៍ អ្នកវិនិយោគ អាជីវករ អ្នកលក់ អ្នកទិញ និង អ្នកកែច្នៃ បាន
ផ្លាស់ប្តូរបទពិសោធន៍ គំនិតយោបល់ និង ចាប់ដៃគូរពាណិជ្ជកម្មលើវិស័យនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានរៀបចំ ការតាំងពិព័រណ៍នេះម្តងរួចមកហើយ
កាលពីខែមិថុនា ឆ្នាំ២០០៩។ ឥឡូវនេះ ពិព័រណ៍លើកទីពីរបានចាប់ផ្តើមហើយកាល
ពីព្រឹកមិញនេះ គឺចាប់ពីថ្ងៃទី៣-៦ ខែមិថុនា ឆ្នាំ២០១០ នៅសណ្ឋាគារ ណាហ្គាវើល។
……………………..

5 ចំលើយ

  1. ចុះគេមានតាំងពិពរណ៌សញ្ញាប័ត្ររបស់ពួកយើងទេ ?

  2. ស្ដាយប្រទេសជាតិយើងសំបូរធនធានធម្មជាតិណាស់់
    តែនៅតែក្រ ..កាលមុនថាមកពីសង្រ្គាម បានជាក្រ
    ឥឡូវមានសង្រ្គាមឯណា? ក៏នៅតែក្រ។
    នេះមិនមកពីប្រទេសយើងមិនស្រួលអីនោះឯង។
    អំពើរពុកលួយជារឿងធំណាស់់ ដែលនំាអោយអ្នកមានកាន់់តែមាន
    អ្នកក្រកាន់់តែក្រ អ្នកវេទនាអត់់បាយអត់់ទឹកកាន់់តែវេទនាឡើង។
    ប៉ៃលិន ជាតំបន់់សំបូរត្បូង ..តែខ្មែរយើងមិនបានផលប្រយោជន៏ប៉ុន្មាន
    ពីប៉ៃលិនទេ..ព្រោះថៃបានទិញដីនៅទីនោះរុករកត្បូងយកអស់់
    ហិនហោចពីដីខ្មែរ ចឹងហើយយើងមិនមានប្រដាប់់រុករកដូចគេ មានតែដី
    ចឹងលក់់ដី បានលុយស្រាប់់ៗស្រួលជាង…តាមពិតនេះចំជាល្ងង់់ំមែន..ថៃ
    មុននឹងទិញដីរកត្បូងទាល់តែឃើញផលចំណេញច្រើនកប់់ក្ដោង
    ចឹងហើយបានជា វាមានត្បូងច្រើនណាស់់់សព្វថ្ងៃ គឺត្បូងទទឹម ត្បូងកណ្ឌៀង
    ដែលវាបានមកពីប៉ៃលិន..ហើយថាត្បូងរបស់់ប្រទេសវា មិនបានមកពី
    ប៉ៃលិនទេ។ កាលដើមទសវត្សឆ្នាំ៩០ ខ្មែរក្រហមជួញដូរជាមួយថៃ
    ដូចជាកាប់់ដើមឈើ និងលក់់ត្បូងឫលក់់ដី បានមួយថ្ងៃមួយលានដុល្លារ…
    មិនតែប៉ុណ្ណោះ ថៃបានចំណេញម្យ៉ាងទៀតគឺ ប្រជាជនថៃជាង១០០ ០០០នាក់់
    (មួយសែននាក់់)បានមានការងារធ្វើដោយសារជំនួញជីកត្បូងនៃប៉ៃលិន។
    ចុះប្រជាជានខ្មែរបានមានការងារធ្វើប៉ុន្មាននាក់់ពីជំនួញជីត្បូងហ្នុង?
    ធៀបទៅមិនបានមួយចំណិតវាទេ។សព្វថ្ងៃធនធានធម្មជាតិរបស់់ប្រទេស
    ខ្មែរយើងកំពុងត្រូវបានប្រទេសជិតខាងជិតឆ្ងាយ យកលុយមកសូករដ្ឋាភិបាល
    ដើម្បីទាញយកផលចំណេញលើសលុប…ដូចជាថ្មីៗនេះញថាខ្មែរមានរ៉ែមាស
    ដល់់ទៅជាង៨លានតោន ..តើប្រទេសខ្មែរនឹងបានចំណែកធនធានធម្មជាតិនេះ
    ប៉ុន្មាន?ធនធានធម្មជាតិមិនបានផលភ្លាមៗទេ…តែលុយសូកបានមកភ្លាមៗ
    ចឹងការពុករលួយនៅត្រង់់ចំណុចហ្នឹង..ចាំដល់់អង្កាល់់?លុយកមកដល់់ហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: