ថែរក្សាសុខភាពនៅរដូវភ្លៀងធ្លាក់



……………..
អាកាសធាតុសព្វថ្ងៃមានការប្រែប្រួលមិនទៀង ជួនរាំង ជួនភ្លៀង ជួនក្តៅ ជួនត្រជាក់។
បាតុភូតនៃបំរែបំរួលនេះ គឺជាសញ្ញាអវិជ្ជមានមួយចំពោះសុខភាពមនុស្សយើងទូទៅ។

ឥឡូវនេះ រដូវភ្លៀងបានឈានមកដល់ហើយ ចូលកុំកន្តើយ ត្រូវគិតគូរពីរឿងសុខភាព
ជាពិសេសទៅលើកុមារ និងមនុស្សចាស់ដែលងាយទទួលរងគ្រោះថ្នាក់ពីជម្ងឺដង្កាត់
ផ្សេងៗដែលច្រើនកើតនៅរដូវធ្លាក់ភ្លៀង។
យើងដឹងមកហើយថា រដូវភ្លៀងធ្លាក់គឺជារដូវមួយដែលពពួកមីក្រូសារពាង្គកាយដូចជា វីរុស បាត់តេរី ប៉ារ៉ាសិតជាដើម ឆ្លៀតឳកាសពង្រីកខ្លួន និង សាយភាយតាមរយៈទឹក
ភ្លៀងដែលហូរលាយឡំនឹងកាកសំណល់ សំរាមស្អុយរលួយ និងជាតិពុលផ្សេងៗ។

ជម្ងឺដែលច្រើនកើតនៅរដូវធ្លាក់ភ្លៀងមានដូចជា៖
– ជម្ងឺផ្លូវដង្ហើមដូចជា រោគហឺត ផ្តាសាយជាដើម ដោយសារតែការកើនឡើង
នៃកំរិតសំណើមនៅក្នុងខ្យល់បរិយាកាស។
– ជម្ងឺក្រពះ ពោះវៀនដូចជា រោគរាគរុះដោយសារកង្វក់ទឹក និង ជាតិពុល
ក្នុងចំណីអាហារ។
– ជម្ងឺរលាកស្បែកដោយសារស្បែកទទួលសំណើមច្រើនពេក ឬត្រូវភ្លៀងអាស៊ីត។
– ជម្ងឺគ្រុណចាញ់ដែលចម្លងដោយសារមូស។

របៀបថែរក្សាសុខភាព និង ជៀសវាងជម្ងឺនៅរដូវធ្លាក់ភ្លៀង៖
– បរិភោគបន្លែ ផ្លែឈើឲ្យបានច្រើនជាពិសេសរបស់ដែលសំបូរជាតិវីតាមីនសេ។
– ចំអិនអាហារឲ្យបានឆ្អិនល្អ មុននឹងបរិភោគ។
– ផឹកទឹកឆ្អិន(ដាំពុះដល់១០០អង្សាសេ) ឫទឹកមានអនាម័យត្រឹមត្រូវ។
– កុំលាងចានក្បាន លាងបន្លែ បោកសម្លៀកបំពាក់ជាមួយនឹងទឹកកង្វក់។
– ការពារខ្លួនពីភាពត្រជាក់ ភាពទទឹកសើមពីទឹកភ្លៀង ដូច្នេះត្រូវពាក់អាវភ្លៀង
ឫទទូលឆ័ត្រនៅពេលដើរកាត់ភ្លៀង ហើយត្រូវផ្លាស់សម្លៀកបំពាក់សើមចេញ។
– លុបត្លក់ និង របស់ដក់ទឹកដែលជាជំរកដង្កូវទឹក និងមូស។
– សំអាតផ្ទះឲ្យបានស្អាត និងមានរបៀបរៀបរយ។
– សម្រាកឲ្យបានគ្រប់គ្រាន់។
– ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅពេលមានជម្ងឺ។

»»សូមឲ្យសំណាងល្អ និង សុខភាពល្អគ្រប់ៗគ្នា៕
……………..

3 ចំលើយ

  1. ទើបតែ​ផ្ដាសាយ​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ឥឡូវ​ជា​ហើយ!:mrgreen:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: