គីម ទែហ៊ី កូរ៉េខាងជើងនៅកម្ពុជា : 캄보디아에서 있는 북한 김태희



…………………….
គីម ទែហ៊ី (김태희) កូរ៉េខាងជើង ទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍
កូរ៉េខាងត្បូងដែលមកដើរកំសាន្តនៅប្រទេសកម្ពុជាយ៉ាងខ្លាំង។

គីម ទែហ៊ី កូរ៉េខាងជើង ជាងារដែលភ្ញៀវជនជាតិកូរ៉េខាងត្បូងដាក់ឲ្យបុគ្គលិកស្រី
ជនជាតិកូរ៉េខាងជើងដែលមានសម្រស់ស្រស់ស្អាត ធ្វើការនៅភោជនីយដ្ឋានមីត្រជាក់
(냉면)របស់កូរ៉េខាងជើងមួយនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏មាន
សក្តានុពលមួយរបស់ប្រទេសកម្ពុជា ហើយមានភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ
ជាពិសេសភ្ញៀវទេសចរណ៍ជនជាតិកូរ៉េខាងត្បូង។ ភ្ញៀវជនជាតិកូរ៉េភាគច្រើន ពេល
បានមកលេងខេត្តសៀមរាប តែងឆ្លៀតចូលបរិភោគមីត្រជាក់នៅទីនោះ។
គីម ទែហ៊ី កូរ៉េខាងជើងនេះបានកសាងប្រជាប្រិយភាពរបស់ខ្លួនតាំងពីឆ្នាំ២០០៨
ឡើងវិញ តាមរយៈវីដីអូ ខ្លីប ដែលបានដាក់អនឡាញកាលពីថ្ងៃទី១១ ខែកក្កដា។

គួរបញ្ជាក់ផងដែរថា គីមទែហ៊ី គឺជាឈ្នោះរបស់តារាភាពយន្តដ៏ល្បីល្បាញម្នាក់របស់
កូរ៉េខាងត្បូងដែលត្រូវបានគេចាត់ទុកថាមានរូបសម្ផស្សស្រស់ស្អាតលើសគេ។
……………………..

2 ចំលើយ

  1. សួស្តីម្ចាស់ប្លុក!
    បើតាមខ្ញុំដឹង បច្ចុប្បន្ន ភោជនីយដ្ឋានកូរ៉េខាងជើង ទាំងនៅភ្នំពេញ និងសៀមរាបជិតបិទទ្វារ​អស់ហើយ ដោយសាររឿងផ្ទុះនាវាចំបាំងកូរ៉េ កាលពីប៉ុន្មនានខែមុននេះឯង។ ដូច្នេះហើយជនជាតិកូរ៉េរស់នៅកម្ពុជា ភាគចើ្រនគេធ្វើពហិការដោយការមិនចូលទទួលទានអាហារនៅភោជនីកូរ៉េខាងជើងទៀតទេ៕

  2. មែនហើយ!​ ពិតជាមានរឿងអញ្ចឹងមែន។
    តែបើតាមខ្ញុំគិតវិញ ក៏នៅមានជនជាតិកូរ៉េខាងត្បូងខ្លះដែរ
    ដែលនៅមកទទួលទាន ព្រោះរឿងលិចនាវាចំបាំងកូរ៉េខាង
    ត្បូង ជារឿងរបស់កងទ័ព រឿងរបស់នយោបាយទេ មិនទាក់
    ទងនឹងរឿងប្រជាជនទេ។ ម្យ៉ាងវិញទៀត ពួកកូរ៉េគេមានពាក្យ
    មួយគឺ 한나라 មានន័យថាប្រជាជាតិតែមួយគ្រាន់តែខុសគ្នា
    រឿងនិន្នាការនយោបាយតែប៉ុននោះ។ ជាក់ស្តែងនៅ 
    World Cup 2010នេះក៏មានជនជាតិកូរ៉េខាងត្បូងខ្លះជួយគាំទ្រ
    ក្រុមកីឡាបាល់ទាត់កូរ៉េខាងជើងផងដែរ។​ ប៉ុន្តែយ៉ាងណាមិញ
    ចំនួនភ្ញៀវចូលបរិភោគអាហារនៅភោជនីយដ្ឋានកូរ៉េខាងជើង
    ប្រហែលជាមានការថមថយមែន?!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: