ពន្លឺចម្លែក! តើវាជា China UFO ឬ?



……………………..
កាលពីថ្ងៃទី៧ ខែកក្កដា មានរឿងមិនធម្មតាមួយកើតឡើងនៅក្បែរ
អាកាសយានដ្ឋាន Xiaoshan នៅទីក្រុង Hangzhou ក្នុងខេត្ត Zhejiang
ប្រទេសចិន គឺមានពន្លឺមួយចាំងចេញពីវត្ថុម្យ៉ាងដែលអណ្តែតលើអាកាស។
ព្រឺត្តការណ៍នេះ បានបង្ខំឲ្យអាកាសយានដ្ឋានពន្យាជើងហោះហើរចំនួន១៨
និង ធ្វើឲ្យមនុស្សផ្អើលមើល និង មានចម្ងល់ថាតើវត្ថុនោះជាអ្វី?

បើតាមអត្ថបទកាសែតរបស់ ABC ទាក់ទិននឹងពន្លឺដ៏អាថ៌កំបាំងនេះ
បានប្រាប់ថា សាក្សីដែលបានឃើញពន្លឺនោះបានហៅវាថាជាថាសហោះ
UFO (unidentified flying object) ។ ABC ក៏បានសរសេរទៀតថាមាន
ប្រភពមិនបញ្ចេញឈ្មោះមួយបានប្រាប់ China Daily ថាអាជ្ញាធរបានស្រាវ
ជ្រាវរកឃើញហើយពីអត្តសញ្ញាណនៃ UFO នោះបន្ទាប់ពីបើកការសើប
អង្គេត ប៉ុន្តែមិនអាចផ្សាយជាសាធារណបានទេ ព្រោះវាជាប់ទាក់ទងនឹង
រឿងយោធា។

មានរឿងចម្លែកបានកើតឡើង! តែគ្មាននរណាដឹងថាវាជាអ្វីនោះទេ
ហើយបើមាន ក៏នឹងមិននិយាយដែរ។ មានតែវិនិច្ឆ័យដោយខ្លួនឯងទេ!
…………………………

17 ចំលើយ

  1. ពិត​ជា UFO មែន ព្រោះ​យើងមិន​ដឹង​ថាវាជា​អ្វី 😀

  2. តិច​ទៀត​ហោះ​មក​ដល់​ខ្មែរ​យើ​ងដែរ​ហើយ។ 😀

  3. ខ្ញុំជឿជាក់់ថា វាជាថាសហោះមនុស្សភពក្រៅ។

  4. ហើយចុះបនុស្សភពនេះអត់ចេះបង្កើតថាសហោះទេហ្អីពូ!
    រឿងនេះពិតជាចំលែកមែន!
    😉 🙂

    • គេបង្កើតបានតើ ..តែតូចជិះបានតែម្នាក់់ពីរ,អត់់ស្អាត ហោះមិនលឿន ។
      ធ្លាប់់ឃើញទៀតណ៎!
      ថាសហោះពួកមនុស្សក្រៅភព គ្មានយន្តហោះណាដេញទាន់់ទេ…
      ពួកមនុស្សក្រៅភពនេះ មិនមែននៅក្នុងប្រព័ន្ធព្រះអាទិត្យទេ..ប្រាកដជា
      នៅឯប្រព័ន្ធព្រះអាទិត្យផ្សេងទៀត …តែមនុស្សឆ្ងល់់យ៉ាងម៉េចមកដល់់ភព
      ផែនដីយើង?ដើម្បីធ្វើដំណើរឆ្លងពីផ្កាយមួយទៅផ្កាយមួយទៀត ឫពី
      Galaxy មួយទៅGalaxyមួយទៀត គេពិតជាត្រូវការយានយន្តពិសេសដែលប្រហែលលឿនស្មើឫលើសពន្លឺព្រះ
      អាទិត្យ។តាមទំនងការដែលគេសង្កេតមកនោះ ថាសហោះប្រហែល
      ត្រូវហោះលឿនជាងពន្លឺព្រះអាទិត្យដើម្បីអាចធ្វើដំណើរទៅណាក្នុង
      សាកលលោក បានទាន់ចិត្ត ព្រោះថាសូម្បីយានយន្តដែលលឿនស្មើពន្លឺ
      ព្រះអាទិត្យក៏ពិតជាត្រូវការពេលរាប់់ឆ្នាំ រាប់់សិបឆ្នាំឡើងដើម្បីថ្វើដំណើរពីផ្កាយមួយទៅផ្កាយមួយ…ហើយបើត្រូវ
      ធ្វើដំណើរពីហ្គាឡាក់់ស៊ីមួយទៅកាន់់ហ្គាឡាក់់ស៊ីមួយទៀតពិតជាត្រូវ
      ចំណាយពេលរាប់់ម៉ឺនសែនឫលានឆ្នាំឯណោះ!

  5. ខ្ញុំចង់ឃើញថាសហោះដោយផ្ទាល់ភ្នែកដល់ហើយ!​ 😛
    ព្រោះអីធ្លាប់ឃើញតែតាមរូបភាព និង ភាពយន្ត…

  6. តើខ្ញុំអាចសួរបានទេ!!?
    ក្នុងចក្រវាឡដ៏ធំល្វឹងល្វើយយើងនេះ តើមានតែភពផែនដីមួយទេរឺដែលមានជីវិតរស់នៅ?
    ចំលើយ៖ មិនទាន់បានស្រាវជ្រាវ!!!
    ខ្ញុំគ្រាន់តែលើកការគិតតូចមួយរបស់ខ្ញុំ មកនិយាយ!!!!

    • មិនមែនមិនទាន់ស្រាវជ្រាវទេ តាមពិតអ្នកវិទ្យាសាស្រ្ត 
      តារាវិទូ អ្នកអវកាស បានសិក្សាស្រាវជ្រាវតាំងពីយូរណាស់
      មកហើយ​ គ្រាន់តែមិនទាន់ទទួលលទ្ធផល ឫលទ្ធផលមិន
      ស្របគ្នាក្នុងចំនោមពួកគេប៉ុណ្ណោះ។
      តែអ្វីដែលច្បាស់នោះគឺ នៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមាន
      មានភពរហូតដល់៩នោះ មានតែភពផែនដីមួយគត់ដែលមាន
      ភាវរស់កំពុងបន្តជីវិត។

  7. UFO ហ្នឹង ថិតក្នុងអាថ៍កំបាំង។ ពួកអ្នកវិទ្យាសាស្ត្រអាមេរិកាំង ធ្លាប់ជជែកគ្នា និងសង្ស័យ នោះជាបច្ចេកវិទ្យាកំរិតខ្ពស់បំផុត របស់សហរដ្ឋអាមេរិក សំរាប់គ្រប់គ្រងពិភពលោក។
    វាបញ្ចេញពន្លឺកំលាំងខ្លាំង ពេលថតអ្វីសំងាត់។

  8. ទោះមានមែនក៏ដោយ តើអ្នកទាំងអស់គ្នាមានថ្ងៃដឹងបានរឺទេ?
    ប្រាកដជាអត់ទេ!!! បើដឹងនោះ ម៉្លេះ គ្មានសង្រ្គាមលោកកើតឡើង ងាប់មនុស្សមួយគំនរនោះទេ!!! អ្វីដែលជាការណ៍សំងាត់ មិនមែនអ្នកធម្មតាដឹងបាននោះទេ ព្រោះវាគ្មានភាពចំបាច់នឹងដឹង!!!
    ប្រព័ន្ធព្រះអាទិត្យគ្រាន់តែជាចំនែកតូចយ៉ាងតូចមួយ នៃ ចក្រវាឡ(Galaxy)។
    ការយល់ដឹងខ្ញុំតិចតូចណាស់ បើមានយល់ចេះដឹងខាងហ្នឹង សូមនិយាយឲ្យអស់មក!!!
    ស្រុកគេគេកំពុងតែសាកល្បង មនុស្សយន្ត!!!!
    តិចទៀត ពិភពលលោកយើងត្រូវមនុស្សយន្តកាន់កាប់ហើយ ប្រសិនបើផ្តល់ខួរក្បាលតក្កៈ ទៅឲ្យពួកវានោះ!!! រឿងមនុស្សក្រៅភពមានរឺមិនមាន គឺមិនសំខាន់ទេ រឿងដែលសំខាន់នោះ គឺ
    កំដៅផែនដីឯណោះវិញទេ ប៉ុន្មានឆ្នាំទៀត ត្រូវតែរំកន្សែងពោះគោជ្រលួកទឹក
    នៅពេលដែលដើរចេញក្រៅផ្ទះម្តងៗ។

  9. ខ្ញុំ​គិតថា UFO ដែរ

ទំលាក់ មួយចំលើយតប ទៅ kooms បោះ​បង់​ការ​ឆ្លើយ​តប