ការអប់រំ អាចកាត់បន្ថយកម្រិតនៃភាពវង្វេង



……………………
តើអ្នកដែលធ្លាប់លឺគេនិយាយថា “កាន់តែចាស់ កាន់តែវង្វេង” ទេ? តើអ្នកដឹងមកពី
មូលហេតុអ្វីទេ? តើវាមានផលវិបាកអ្វីខ្លះទៅ? តើត្រូវធ្វើយ៉ាងណា?

ភាពវង្វេងវង្វាន់ ភាគច្រើនកើតទៅលើមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។
វាជាការធ្លាក់ចុះនូវ ភាពចងចាំ សម្ថតភាពខួរក្បាល ការវិភាគ ពិចារណាទៅលើសកម្ម
ភាពប្រចាំថ្ងៃដូចជា ការបរិភោគ ការស្លៀកពាក់ ការទុកដាក់របស់របរ ការប្រើប្រាស់
ភាសានិយាយស្តី ការដោះស្រាយបញ្ហា ការបែងចែកភាពខុសនិងត្រូវជាដើម។

កម្រិតប៉ាន់ប្រមាណនៃភាពវង្វេងទៅលើក្រុមអាយុមានដូចខាងក្រោម៖
– អាយុរវាង ៦៥ – ៦៩ បុរស ១.៤%, ស្រ្តី ១.៥%
– អាយុរវាង ៧០ – ៧៤ បុរស ៣.១%, ស្រ្តី ២.២%
– អាយុរវាង ៧៥ – ៧៩ បុរស ៥.៦%, ស្រ្តី ៧.១%
– អាយុរវាង ៨០ – ៨៤ បុរស ១០.២%, ស្រ្តី ១៤.១%
– អាយុចាប់ពី ៨៥ឡើងទៅ បុរស ១៩.៦%, ស្រ្តី ២៧.៥%

នៅក្នុងការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអង់គ្លេស
និង ប្រទេសហ្វាំងឡង់ដែលបានចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថាអ្នកដែលបានទទួល
ការរអប់រំអាចជៀសវាងពីការខូចខាចប្រព័ន្ធខួរក្បាលដែលបណ្តាលមកពីភាពវង្វេងវង្វាន់
ប្រសើរជាងអ្នកដែលមិនបានទទួលការអប់រំ។ ដូច្នេះពួកគេរងឥទ្ធិពលតិចជាង។
ការសិក្សាបានសន្និដ្ឋានថា អ្នកដែលបានសិក្សារយៈពេលយូរក្នុងយុវភាពរបស់ពួកគេ
គឺមានកម្រិតទាបនៃការវិវត្តន៍របស់ជម្ងឺវង្វេងវង្វាន់។ តាមពិតការអប់រំច្រើនមិនទាក់ទងនឹង
ការភាពខុសប្លែកគ្នានៃការខូចខាតប្រព័ន្ធខួរក្បាលទេ គ្រាន់តែអ្នកទទួលការអប់រំខ្ពស់អាច
ដោះស្រាយជាមួយបញ្ហាការខូចខាតប្រសើរជាងប៉ុណ្ណោះ។ វាមានន័យថាការអប់រំមិនអាច
ការពារភាពចំណាស់នៃខួរក្បាលទៅតាមវ័យរបស់វាបានទេ តែការអប់រំអាចជួយបង្កើន
សម្ថតភាពខួរក្បាលទប់ទល់នឹងបញ្ហាបណ្តាលមកពីវ័យចំណាស់។

ការសិក្សានេះបានធ្វើការវិភាគទៅលើខួរក្បាលរបស់មនុស្ស ៨៧២នាក់ដែលបានចូលរួម
ក្នុងការសិក្សារយៈពេលវែងរបស់ European។ វាបង្ហាញថា ក្នុងចំនោមមនុស្សមានការអប់រំ
ប្រសើរ មានរោគសញ្ញានៃការគ្រោះថ្នាក់តិចជាង ប៉ុន្តែអ្នកវិទ្យាសាស្រ្តមិនទាន់ប្រាកដចំពោះ
ករណីនេះនៅឡើយ!
…………………………..

Bookmark and Share

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: