វិធី ៥យ៉ាងធ្វើឲ្យការចងចាំមានភាពរហ័សរហួន



…………………….
ជាធម្មតា មនុស្សកាន់តែចាស់ការភ្លេចភ្លាំងក៏ចេះកើនឡើងផងដែរ។ នេះដោយសារតែ
កោសិកាសរសៃប្រសាទ ដែលស្ថិតនៅផ្នែក Hippocampus នៃខួរក្បាលចាប់ផ្តើមបាត់
បង់ស្របទៅតាមវ័យរបស់មនុស្ស។ ការស្លាប់បាត់បង់របស់កោសិកាទាំងនេះកាន់តែលឿន
នៅពេលមនុស្សមានអាយុចាប់ពី ២០ឆ្នាំឡើយទៅ។ កោសិកាប្រសាទដែលផ្ទុកនៅផ្នែក
Hippocampus នៃខួរក្បាលសា្លប់បាត់បង់ប្រហែលជា ៣៦០០កោសិកា ជារៀងរាល់ម៉ោង
តែមិនមានវិធីសាស្ត្រល្អដើម្បីពន្យឺតល្បឿននៃការខូចខាតនេះទេ មានតែវិធីសាស្ត្រធ្វើឲ្យអង្គចង
ចាំនៅល្អតែប៉ុណ្ណោះ។ វិធីសាស្ត្រទាំងនេះរួមមានដួចជា៖
ការដើរ
បើតាមការពិសោធន៍របស់សាកសវិទ្យាល័យ Illinois បានសន្មតថា ប្រសិនបើមនុស្សម្នាក់
ដើរ ៣ដង ក្នុងមួយសប្តាហ៍ និងម្តងៗរយៈពេល ១ម៉ោង នោះគេនឹងមានអង្គចងចាំនៅល្អ
ដូចមនុស្សដែលមានអាយុក្មេងជាងខ្លួន ៣ឆ្នាំអញ្ចឹង។ ម្យ៉ាងទៀតការដើរធ្វើឲ្យចរន្តឈាម
រត់បានល្អដែលអាចកាត់បន្ថយអរម៉ូនដែលបំផ្លាញកោសិកាខួរក្បាលបាន ជាពិសេសធ្វើឲ្យ
ខួរក្បាលបំពេញមុខងារបានយ៉ាងរហ័សទៀតផង។
ការផឹកស្រា
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Auckland បានរកឃើញថា ការផឺកស្រាមួយទៅពីរ
កែវក្នុងមួយថ្ងៃគឺពិតជាជួយបង្កើនការចងចាំ។ ម្យ៉ាងទៀត Antioxidants នៅក្នុងស្រា
ក្រហមក៏អាចជួយការពារការខូតខាតកោសិកាខួរក្បាលផងដែរ។ តែសូមបញ្ជាក់ថា បើ
សិនផឺកស្រាហួសកំរិត នោះមិនត្រឹមតែមិនជួយបង្កើនការចងចាំទេ ថែមទាំងខូចខាតដល់
កោសិកាខួរក្បាលទៀតផង។
ការទទួលទានដំណេក
សាស្ត្រាចារ្យ Robert Stickgold នៃសាកលវិទ្យាល័យ Harvard បានបញ្ជាក់ថា មនុស្ស
ម្នាក់យ៉ាងហោចណាស់ត្រូវការដេករយៈពេល ៦ម៉ោង ក្នុងមួយយប់ដើម្បីចងចាំនូវអ្វីដែល
ដែលបានទទួលថ្មីៗ។
ការកត់ត្រា
ជួលកាល ខួរក្បាលរបស់មនុស្សក៏មានព្រំដែនដែរ។ ដូច្នេះចំពោះពត៌មាន ទិន្នន័យដែល
ចងចាំក្នុងរយៈពេលខ្លីដូចជាលេខទូរស័ព្ទ កិច្ចការដែលត្រូវធ្វើនៅថ្ងៃនីមួយៗ គួរតែត្រូវបាន
កត់ត្រាដើម្បីជៀសវាងការច្របូកច្របល់ វង្វេងវង្វាន់ ភ្លេចភ្លាំង ដែលបណ្តាលឲ្យការចងចាំ
កាន់តែអន់ថយ។
ការអាន
ការអាន អាចបង្កើនការយល់ដឹង ពីព្រោះវាធ្វើឲ្យខួរក្បាលភ្ជាប់ទិន្នន័យមួយទៅកាន់ទិន្នន័យ
មួយទៀតដើម្បីធ្វើការស្វែងយល់។ ដំណើរការនេះ បានធ្វើការផ្លាស់ប្តូរការចងចាំរយៈពេល
ខ្លីឲ្យទៅជាការចងចាំរយៈពេលវែងបាន។ ការហ្វឹកហាត់ផ្នែកខួរក្បាលដោយការអាននេះអាច
បង្កើននូវការចងចាំបាន។
………………………..

Bookmark and Share

5 ចំលើយ

  1. អគុណ​ម្ចាស់​ប្លក់​ដែល​បាន​ដកា់​អត្ថបទ​ដ៏មាន​ប្រយោជន៍​នេះ!

    • ខ្ញុំក៏អរគុណផងដែរ ចំពោះការគាំទ្រ​ និង ការលើកទឹកចិត្ត។
      វាមិនត្រឹមតែមានប្រយោជន៍ដល់មិត្តអ្នកអានទេ សូម្បីតែ
      ខ្ញុំទទួលប្រយោជន៍ពីការស្រាវជ្រាវអត្ថបទនេះដែរ។

  2. ខ្ញុំកំពុងតែមានការចងចាំមិនសូវល្អ សូមអរគុណដែលជួយ រករបស់ល្អៗមកអោយមើល

  3. អរគុណ​បង​សារ៉េត! ដែល​បាន​សរសេរ​អត្ថបទ​នេះ​មក។😀😉

  4. ខ្ញុំសប្បាយចិត្តណាស់ដែលអ្នករាល់គ្នាបានអានអត្ថបទ
    នេះ ព្រោះបានឃើញអ្នកទាំងអស់គ្នាបានអនុវត្តន៍ចំណុច
    ទី ៥ គឺការអាន! ខ្ញុំបានសំរេចបំណងគោលបំណងហើ្យ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: