UFO មកទស្សនាភពផែនដីជារើយៗ



………………………
អ្នកស្រាវជ្រាវមួយចំនួនមានជំនឿថាមាន UFO កំពុងមកទស្សនាភពផែនដីយើង
នៅកន្លែងមួយចំនួនជាទៀងទាត់។

បើយោងទៅតាមសារពត៌មាន Russian Daily បានបង្ហាញថា UFO ធ្លាប់បានលេច
ឡើងនៅចន្លោះភ្នំ Eltaira នៅ Bolivia និង នៅតំបន់ដ៏ទៃទៀត។ អ្នកស្រាវជ្រាវបាន
និយាយថា តំបន់ភ្នំ Eltaira គឺជាតំបន់ដែលសំបូរទៅដោយធនធានរ៉ែដូចជា សំណ
សំណប៉ាហាំង តង់ស្តែន ស័ង្កសី និង ប្រាក់ជាដើម។

មានភស្តុតាងមួយចំនួនទាក់ទងនឹង UFO ដូចជា ក្នុងឆ្នាំ ១៩៧៨ មានកម្មករអណ្តូង
រ៉ែ និង ប្រជាជនមូលដ្ឋានជាច្រើនបានឃើញថាសហោះនៅម្តុំភ្នំ Eltaira។ នៅខែឧសភា
ឆ្នាំ ១៩៧៨ ដដែលមានរបស់ដែលមានពន្លឺចែងចាំងមួយបានហោះមកប៉ះទង្គិចនឹងភ្នំ
តែពេលនោះ ពួកកងទ័ពបានហាមមិនឲ្យប្រជាជនចូលទៅមើល ដើម្បីធ្វើការប្រមូល
កំទេចបាក់បែក។ នៅឆ្នាំ ១៩៥៧ UFO មួយបានឈប់សំកាំង នៅម្តុំ Sau Paulo, ប្រទេស
ប្រេស៊ីល ហើយក៏ផ្ទុះឡើងជាយថាហេតុ។ ប្រជាជនមួយចំនួនរើសបាន កំទេចបាក់បែក
ដែលមានលក្ខណៈស្រាលដូចក្រដាស ប៉ុន្តែមានលក្ខណៈរឹងមាំ។ ពេលនោះអ្នកស្រាវ
ជ្រាវជនជាតិប្រេស៊ីលបានបញ្ជាក់ថា កំទេចកំទីដែលរើសយកទៅពិសោធន៍ទាំងនោះ
មានលក្ខណៈចំលែកផលិតចេញពីសារធាតុម្យ៉ាងដែលមិនអាចរកបាននៅលើភពផែនដី៕
………………………..

Bookmark and Share

15 ចំលើយ

  1. បើជាការពិត មានន័យថាពួកមនុស្សក្រៅភព មានបច្ចេកវិទ្យាជឿនលឿនជាងភពផែនដីទៅទៀត!

    • អាចថាអញ្ចឹងក៏បាន!​ ប៉ុន្តែបើតាមខ្ញុំគិត​ប្រហែលជាម្យ៉ាងម្នាក់ទេ។ ចំពោះមនុស្សយើងពេល
      ឃើញមនុស្សភពក្រៅមានថាសហោះមានល្បឿនលឿន
      យើងថាពួកគេមានបច្ចេកវិទ្យាជឿនលឿន។ តែពេលពួក
      មនុស្សភពក្រៅឃើញរបស់ទំនើបៗ រឺ របស់ដែលពួកគេ
      គ្មាន ពួកគេអាចគិតថាមនុស្សមានបច្ចេកវិទ្យាជឿនលឿន
      ជាងអីញ្ចឹងទៅ! តែចំពោះរឿងហ្នឹងគ្មានអ្នកណាហ៊ាន
      សន្មត់ថាមួយណាមានការជឿនលឿនជាងមួយណានៅ ឡើយទេ! ព្រោះមនុស្សលោកមិនទាន់បានទៅដល់ភព
      របស់ពួកមនុស្សភពក្រៅរស់នៅផងហ្នឹង!

    • តាមយោបល់់ខ្ញុំ,ពួកមនុស្សភពក្រៅដែលបានមកលេងផែនដី
      បាននោះ មកពីគេមានវិទ្យាសាស្រ្តជឿនលឿនជាងយើងហើយ៖
      ព្រោះអីគេអាចធ្វើដំណើរមកដល់់យើងបាន ហើយយើងបថែមទាំងមិនដឹងថាពួកគេចេញមកពីឋានណា ខាងណាផង?
      តាមទំនង ពួកមនុស្សភពក្រៅពិតជាមានយានហោះមិនធម្មតាទេ ព្រោះអីបើពួកគេធ្វើដំណើរលឿនយ៉ាងម៉េច ទោះបីស្មើពន្លឺព្រះអាទិត្យ ក៏មិនទាន់់ចិត្តដែរ។ខ្ញុំសង្ស័យណាស់់ថា ថាសហោះ របស់់ពួកគេ មិនហោះក្នុងលំហអាកាសទេ(dans l `espace) វាទំនងជាហោះក្នុងពេលវេលា(dans le temps)។ការហោះក្នុងវេលា ទោះជានៅទីណា ក៏ទៅដល់់ដែរ គឺទាន់់ចិត្តសឹងភ្លាមៗ ។ម្យ៉ាងទៀត តាមទ្រឹស្ដីរឺឡាទីវីតេរបស់់អាញ ស្តាញ,មិនអាចមានយានហោះណាហោះក្នុងលំហបាន
      ដោយល្បឿនស្មើនឹងពន្លឺព្រះអាទិត្តយបានទេ ពីព្រោះ យាននោះនឹងធំៗឡើងៗ ខណ៖ពេលកន្លងយូរទៅៗ នំាអោយម៉ាសរបស់់យាននោះធំរកទីបំផុតគ្មាន យានិកក្នុងយាននោះក៏អញ្ចឹងទៀត..។រឿងមួយទៀត វិទ្យាសាស្រ្ត ថាមានវត្ថុធាតុតែ១០៩ទេ ក្នុងសាកលលោកនេះ ..ដូច្នេះបើពួកគេនៅក្នុងសាកលលោកយើងនេះដែរ យានយន្តរបស់់គេ ពិតជាផ្សំផ្គុំដោយវត្ថុធាតុដែលមនុស្សលោកស្គាល់់បាន ។ដូច្នេះបើយានយន្ត(ថាសហោះ )របស់់គេធ្លាក់់មកលើផែនដី
      ហើយគេរកឃើញកំទេចកំទីរបស់់វាមែននោះ គេនឹងអាចស្គាល់់
      វត្ថុធាតុដែលសាងយានយន្តរបស់់គេបាន។UFC គេហៅជាវត្ថុមិនស្គាល់់ តែបើស្គាល់់រូបរាងវាហើយ មានទំាងឃើញទ្វារ បង្អួច មានពន្លឺចាំងក្នុងនោះទៀត…គេហៅវា
      UFC ធ្វើអីទៀត?
      តាមតារាវិទូ ,សាកលលោកយើងនេះ គ្រាន់់តែជាសាកលលោក
      មួយក្ន្ុងចំណោមសាកលលោកជាច្រើនផ្សេងទៀត។
      សាកលលោកមួយ,តាមជំនឿវិទ្យាសាស្រ្ត ថាបានចាប់់ផ្ដើមឡើង
      ដោយបន្ទុះBig Bang …ដូច្នេះនៅចុងទីបំផុតនៃការរីកភាយរបស់់
      បន្ទុះនេះ មានសាកលលោកផ្សេងៗទៀត ឫ ក៏ថា នៅចុងម្ខាងនៃ
      Black Holeមានសាកលលោកមួយផ្សេងទៀត។ អញ្ចឹងច្បាប់់រូបវិទ្យាក៏អាចខុសគ្នាដែរ ព្រោះវត្ថុធាតុក៏អាចខុសគ្នាដែរ ។

      • កុំអាលទាន់គិតដល់ភពគេនោះ ភពខ្លួនឯងចង់ផ្ទុះទៅហើយ នៅមិនដឹងខ្លួនទៀត!!!

  2. ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន!:mrgreen:

  3. ញ៉ុមថាមានពួកក្រៅភពតាំងពីយូរហើយនៅតែមិនជឿ!!
    ឥឡូវជឿនៅ? តែកុំអាលទាន់ភ័យដូចរឿង the mars and independence Day អី!!! នៅមិនទាន់ដឹងថាយ៉ាងម៉េចទេ!!!

    • មិនដឹងថាយ៉ាងម៉េចនោះទេ ព្រោះអ្វីៗសុទ្ធតែឃើញតាម
      រយៈឯកសារ សៀវភៅ ទស្សនាវដ្តី ភាពយន្ត ដល់អញ្ចឹង​ទៅមានការស្ទាក់ស្ទើក្នុងការជឿបន្តិច ទាល់តែឃើញផ្ទាល់​ភ្នែក រត់ផាស់ក្រញុំាទើបជឿ🙂 ។ 

  4. មិន​គួរ​អោយ​ជឿ​ទេ បើ​ពួក​គេ​មក​ដល់​ផែនដី​មែន ចាំ​បាច់​លាក់​ខ្លួន​ធ្វើ​អ្វី មើល​តែ​ខ្មោច។

  5. ខ្ញុំ​ធ្លាប់​ឃើញ ថាស់​ហោះ ច្រើន​​ដង​ដែរ ពេល​ប្ដី​ប្រពន្ធ​ឈ្លោះ គ្នា​ខ្ញុំ​ឃើញ​ ថាស់​ហោះ វ៉ាវ… ផាំងៗៗៗ

  6. ហាស ហាស ហា… អាហ្នឹងក៏ធ្លាប់ឃើញដែរ!
    ប៉ុន្តែមិនត្រឹមតែប៉ុណ្ណឹងទេ មានទាំង ចានហោះ
    ​វែកបាយសម្លហោះ ជួនកាលរហូតដល់តាំងតោ
    ​ហោះក៏មានដែរ!:mrgreen:

  7. មិននិយាយថាវាជារឿងកុហកទេ, តែសំរាប់គំនិតខ្ញុំ រាល់អ្វីដែលខ្ញុំមិនដែលឃើញ ផ្ទាល់នឹងភ្នែក, ខ្ញុំនឹងមិនជឿវាងាយឡើយ ។

    • ចឹងក្នេងស្រែធ្លាប់គ្រុនពោះវៀនអត់
      បើធ្លាប់គ្រុនមានតែវះពោះទាញពោះវៀនមកពិនិត្យបានដឹង
      ញ៉ុមឆ្ងល់ពេទ្យពេលគ្រុនពោះវៀនអោយលេបថ្នាំម៉េចងាយ
      ជា មិនព្រមវះពោះកោសខ្យល់អោយពោះវៀនបានឆាប់ជា

      មនុស្សភពផ្សេងប្រហែលជាទេវតាដឹង🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: