គន្លឹះទាំង១០ដើម្បីបង្កើនជំនឿចិត្តលើខ្លួនឯងការជឿទុកចិត្តលើខ្លួនឯង គឺជាកក្តាមួយដ៏សំខាន់ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅ
គ្រប់កាលៈទេសៈនៃជីវិតរបស់មនុស្សយើងម្នាក់ៗ។ ជាមធ្មតា មនុស្សដែលប្រកបទៅ
ដោយជំនឿចិត្តលើខ្លួនឯងមានឱកាសក្នុងការទទួលបានជោគជ័យច្រើនជាងអ្នកខ្វះ
ភាពជឿទុកចិត្តលើខ្លួនឯង។ ដូច្នេះហើយ ដើម្បីឲ្យការងារមានដំណើរការល្អ និងទទួល
បានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងឆាកជីវិតនោះ យើងរាល់គ្នាគួរតែកសាងនិង
អភិវឌ្ឍជំនឿចិត្តលើខ្លួនឯងជាមុនសិន។ ខាងក្រោមនេះជាគន្លឹះទាំង ១០យ៉ាងដែល
អាចជួយឲ្យអ្នកបង្កើតនូវទំនុកចិត្តដ៏រឹងមាំមួយសំរាប់ខ្លួនយើង៖

១. ការចេះគោរព និងឲ្យតម្លៃលើខ្លួនឯង៖ អ្នកដែលមានទំនុកចិត្តលើខ្លួនឯង គឺជាអ្នក
ដែលស្គាល់ពីតម្លៃរបស់ខ្លួន និងសកម្មភាពដែលខ្លួនបានធ្វើ។ ដើម្បីឲ្យយើងចេះស្គាល់
ពីតម្លៃផ្ទាល់ខ្លួននោះ យើងត្រូវក្រឡេកមើលអ្វីដែលយើងធ្លាប់បានទទួលជោគជ័យ និង
សកម្មភាពការងារដែលធ្វើបានយ៉ាងល្អជាប្រចាំថ្ងៃរបស់យើង។ កក្តានេះអាចជួយឲ្យ
យើងមានគំនិតវិជ្ជមានចំពោះខ្លួនឯង ឲ្យតម្លៃលើខ្លួនឯង និងឈានទៅរកការមាន
ជំនឿចិត្តលើខ្លួនឯងជាក់ជាមិនខាន។

២. មានភាពច្បាស់លាស់ចំពោះផែនការ និងគោលដៅ៖ ការមានគម្រោងផែនការ
សំរាប់ខ្លួនឯង គឺជាសញ្ញាដំបូងនៃការទទួលជោគជ័យ ដូច្នេះយើងត្រូវចេះបង្កើត
ផែនការវែង ខ្លី សំរាប់សកម្មភាពដែលយើងនឹងធ្វើក្នុងដំណើរជីវិត។ នេះក៏ជាកក្តាមួយ
ដែលអាចឲ្យយើងចេះគ្រប់គ្រងស្ថានការនិងឈានទៅរកការមានទំនុកចិត្តលើខ្លួនឯង។

៣. មានអ្នកណែនាំ ប្រៀនប្រដៅ៖ ដើម្បីឲ្យដំណើរការងារបានល្អ មនុស្សខ្លះមានអ្នក
ណែនាំ ជាទីប្រឹក្សាដើម្បីពិភាក្សា និងទទួលបានដំបូន្មានល្អៗមុននឹងចាប់ផ្តើមសកម្ម
ភាពអ្វីមួយ។ ស្វែងរកមនុស្សដែលយើងយល់ឃើញថាអាចធ្វើជាអ្នកណែនាំខ្លួនបាន និងព្យាយាមជួបពិភាក្សាជាមួយគាត់ជាទៀតទាត់ដើម្បីទទួលដំបូន្មាន ចំណេះដឹងថ្មីៗ
ដែលមានតម្លៃសំរាប់ភាពជោគជ័យឲ្យបានតាមដែលអាចធ្វើទៅបាន។

៤. មានទំនាក់ទំនងសង្គមល្អ៖ រាប់អានមនុស្សឲ្យបានច្រើន ជាពិសេសចំពោះមនុស្ស
ដែលមានគំនិតវិជ្ជមាន ចេះជួយគាំទ្រ ចេះយកអាសា ចេះលើកទឹកចិត្ត ពោលគឺអ្នក
ដែលចេះឲ្យតម្លៃយើង និងជៀសវាងមនុស្សដែលរិះគន់ក្នុងន័យបន្តុះបង្អាប់ ព្រោះក្រុម
មនុស្សប្រភេទនេះអាចជះឥទ្ធិពលអាក្រក់ដល់ផ្លូវអារម្មណ៍ និងជាពិសេសប៉ះពាល់
ដល់ទំនុកចិត្តរបស់យើង។

៥. យកចិត្តទុកដាក់លើការស្លៀកពាក់៖ នេះមិនមែនសំដៅទៅលើភាពឆើតឆាយ ភាពទាន់សម័យនោះទេ វាគ្រាន់តែចង់សំដៅទៅរកភាពសមរម្យក្នុងការស្លៀកពាក់ និងការតុបតែងខ្លួនប៉ុណ្ណោះ។ កាលណាយើងរៀបចំខ្លួនបានសមរម្យ នោះយើងនឹង
មានអារម្មណ៍ល្អចំពោះខ្លួនយើង។ ជាឩទាហរណ៍ ប្រសិនបើយើងធ្វើបទបង្ហាញនៅ
មុខសាធារណជនជាច្រើន ហើយយើងមានការស្លៀកពាក់មិនបានសមរម្យឫក៏មាន
បញ្ហាលើផ្នែកណាមួយលើសំលៀកបំពាក់ សួរថាតើយើងមានអារម្មណ៍យ៉ាងណា? ច្បាស់ជាយើងមិនមានអារម្មណ៍មូលទៅលើការធ្វើបទបង្ហាញនោះទេ ពេលនោះ
ទំនុកចិត្តរបស់យើងនៅពេលហ្នឹងច្បាស់ជាធ្លាក់ជាក់ជាមិនខាន។

៦. កុំភ័យខ្លាចនឹងការបរាជ័យ៖ មានអ្នកខ្លះដោយសារតែការភ័យខ្លាចនឹងការធ្វើខុស ឫបរាជ័យ ក៏មិនហ៊ានធ្វើអ្វីៗនោះទេ។ ការមិនធ្វើអ្វីនោះសោះហើយ គឺជាបរាជ័យ
ដ៏ធ្ងន់ធ្ងរបំផុត។ យើងត្រូវមានជំនឿចិត្តលើខ្លួនឯងក្នុងការធ្វើអ្វីមួយ ទោះបីលទ្ធផល
ចេញមកអាចមិនសមតាមបំណងនោះក្តី ក៏មិនត្រូវរាថយដែរ ត្រូវប្តេជ្ញាថាត្រូវធ្វើឲ្យ
បានល្អ និងឲ្យអស់ពីលទ្ធភាព។ យើងត្រូវនិយាយដាក់ខ្លួនឯងថា យើងនឹងសម្រេច
បានជោគជ័យនៅលើកក្រោយ មិនត្រូវឲ្យការបរាជ័យមកញាំញីផ្លូវចិត្តឡើយ។ ការចេះសិក្សាពីកំហុស និងការបរាជ័យអាចឲ្យយើងបញ្ជៀសបាននិងមានទំនុកចិត្ត
នៅលើកក្រោយ។

៧. រក្សាសុខភាពឲ្យបានមាំមួន៖ យើងត្រូវមានលំហាត់ប្រាណជាទៀតទាត់ និងចេះ
កំណត់នៅរបបអាហារឲ្យបានត្រឹមត្រូវ។ មនុស្សមានសុខភាពល្អ និងរាងកាយមាំ
មួនតែងមានភាពរស់រវើកក្នុងការងារជាលទ្ធផលឱកាសក្នុងការទទួលបានជោគជ័យ
ក៏មានទៅតាមនោះដែរ។ សុខភាពល្អ ភាពស្រស់ស្រាយ ក៏ដូចជាជំនឿចិត្តដែរ គឺអាច
បង្ហាញតាមរយះទឹកមុខអ្នកដែលមានសុខភាពរាងកាយមាំមួនល្អ។

៨. មានចំណាប់អារម្មណ៍ទៅលើផ្នែកផ្សេងៗឲ្យបានច្រើន៖ កាលណាយើងមាន
ចំណាប់អារម្មណ៍ច្រើនហើយជ្រើសរើសយកអាមួយដែលជាទីពេញចិត្តយកមកអនុវត្ត
នោះភាពសប្បាយរីករាយនឹងស្ថិតនៅជាមួយយើងជានិច្ច។ ល្គឹកណាដែលចិត្ត គំនិត អារម្មណ៍ ប្រាជ្ញា ស្មារតី ស្ថិតនៅក្នុងភាពវិជ្ជមាននោះហើយ ល្គឹកនោះជំនឿចិត្តក៏មាន
ភាពវិជ្ជមានកើតឡើងទៅតាមនោះដែរ។

៩. ចូលរួមនឹងសកម្មភាពដែលជាជំនាញរបស់យើង៖ រាល់សកម្មភាពដែលទាក់ទង
នឹងជំនាញរបស់យើង យើងច្បាស់ជាធ្វើវាបានយ៉ាងល្អជាមិនខាន។ នៅពេលធ្វើអ្វី
ដែលយើងអាចធ្វើបានយ៉ាងល្អ នោះយើងនឹងមានទំនុកចិត្តការធ្វើវា ឯផលដែលហុច
ឲ្យក៏ល្អទៅតាមនោះដែរ។ ការធ្វើអ្វីៗដែលពោរពេញទៅដោយជំនឿចិត្តបានច្រើន
ហើយ ការកំណកំណើតនៃជំនឿចិត្តលើខ្លួនឯងក៏លេចឡើយកាន់តែរឹងមាំផងដែរ។

១០. បង្កើតសកម្មភាពកំសាន្តផ្សេងៗ៖ ធ្វើសកម្មភាពកំសាន្តថ្មីៗដែលទាក់ទងនឹង
ចំណាប់អារម្មណ៍របស់យើងឲ្យបានញឹកញាប់។ វាជាការបង្កើននូវទំនុកចិត្តមួយ
ផងដែរ នៅពេលយើងធ្វើសកម្មភាពនោះដល់កម្រិតជំនាញ។ ឩទាហរណ៍ យើងមាន
សកម្មភាពកំសាន្តថ្មីមួយគឺការលេងកីឡាវាយកូនហ្គោល។ នៅពេលយើងមិនទាន់
ចេះលេង យើងពិតជាគ្មានទំនុកចិត្តក្នុងការលេងវាឡើយ តែនៅពេលយើងលេង
បានយ៉ាងល្អ មានភាពស្ទាត់ជំនាញ នោះយើងនឹងទំនុកចិត្តថាអាចលេងបាន
យ៉ាងល្អជាក់ជាពុំខាន។

សូមសាកល្បងប្រតិបត្តិនូវគន្លឹះទាំង ១០យ៉ាងនេះឲ្យបានខ្ជាប់ខ្ជួន និងចេញពីទឹកចិត្ត ឆន្ទៈពិត ហើយរងចាំមើលភាពខុសប្លែកគ្នាដែលកើតឡើងនៅក្នុងឆាកជីវិតរបស់អ្នក។
……………………

Bookmark and Share

Advertisements

2 ចំលើយ

  1. សូមអរគុណចំពោះការចែករំលែកនូវវិធីសាស្ត្រដ៏ល្អនេះ។ វាជាជំនួយដ៏ល្អប្រសើរសម្រាប់ខ្ញុំ ព្រោះខ្ញុំជាមនុស្សឆាប់ បាក់ទឹកចិត្ត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: