យុទ្ធសាស្រ្តបីយ៉ាងសំរាប់បញ្ជៀសការបរាជ័យលើកក្រោយ


ជាធម្មតា ជីវិតក្នុងវដ្តសង្ខារតែងជួបបញ្ហាមិនចេះចប់មិនចេះហើយ ម្តងល្អម្តងអាក្រក់
ម្តងឡើងម្តងធ្លាក់ ម្តងសប្បាយម្តងកើតទុក្ខ។ល។នៅពេលអ្វីមួយកើតឡើងខុសពី
បំណងដែលប៉ងទុកនោះ វាតែងតែបង្កនូវបញ្ហាការលំបាកមកញាំញីដល់ដំណើរជីវិត
យើងជារឿយៗ។តើយើងអាចគ្រប់គ្រងស្ថានភាពនោះបានដែរឫទេ? តើអ្នកធ្លាប់លឺធម៌ព្រះពុទ្ធមួយឃ្លាថា ”រូបំ ទុក្ខំ អនិច្ចំ អនត្តា” ដែរឬទេ? ចំពោះ
”រូបំ ទុក្ខំ” មានន័យថា មានរូបមានទុក្ខ។ ដូច្នេះហើយយើងមិនអាចជៀសវាងអ្វី
ដែលនឹងកើតឡើងនៅចំពោះមុខបានទេ។ វាមិនសំខាន់ចំពោះអ្វីនឹងកើតឡើង
នោះទេ គឺវាសំខាន់ត្រង់ថាតើយើងនឹងប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងយ៉ាង
ម៉េច?រាល់បញ្ហាតែងតែមានដំណោះស្រាយយ៉ាងណាមិញចំពោះការបរាជ័យនៅ
ក្នុងឆាកជីវិតក៏អាចកែខៃ រៀនសូត្រពីវាបានដែរដើម្បីបញ្ជៀសការកើតឡើងម្តង
ទៀត។ ខាងក្រោមនេះជាយុទ្ធសាស្រ្តបីយ៉ាងសំរាប់បញ្ជៀសការបរាជ័យដែល
ធ្លាប់កើតមានក្នុងដំណើរជីវិត៖

១. ផ្តោតទៅលើភាពខ្លាំង
យើងដឹងមកហើយថាអារម្មណ៍របស់មនុស្សម្នាក់ៗគឺមានការប្រែប្រួលមិនទៀង
ទាត់ទេ ជួនកាលរីករាយ ជួនកាលក្រៀមក្រំ ជួនកាលមានសង្ឃឹម ជួនកាល
អស់សង្ឃឹម ជួនកាលមានចរិតដូចកូនក្មេង ជួនកាលរឹងមាំដូចមនុស្សធំជាដើម។ ទាំងអស់នេះសុទ្ធតែបង្កប់នូវភាពខ្លាំងភាពខ្សោយរបស់មនុស្សយើងម្នាក់ៗ
ហើយវាជះឥទ្ធិពលដល់អ្វីដែលយើងធ្វើ និងរបៀបដែលយើងធ្វើវា ប៉ុន្តែមនុស្ស
យើងភាគច្រើនតែងតែទោរទន់ទៅលើភាពទន់ខ្សោយជាជាងភាពខ្លាំង។ ដូច្នេះមុនដំបូងយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ជាមុនសិន។ស្គាល់ខ្លួនឯង
សំដៅទៅលើការស្គាល់ភាពខ្លាំងភាពខ្សោយ។ ភាពខ្លាំង គឺជាអ្វីដែលយើងគិត
ថាជាចំណុច កក្តា ឫជាសមត្ថភាពពិសេសដែលយើងអាចធ្វើបានយ៉ាងល្អ និងផ្តល់មកឲ្យយើងវិញនូវលទ្ធផលគាប់ប្រសើរនៅពេលយើងប្រើប្រាស់វា
បានត្រឹមត្រូវ។ការផ្តោតទៅលើអ្វីដែលយើងអាចធ្វើបានល្អ អាចផ្តល់ឲ្យយើងនូវ
អារម្មណ៍ល្អ សុទិដ្ឋិនិយមចំពោះខ្លួនឯង និងសមត្ថភាពខ្លួន ផ្ទុយស្រឡះនឹងការ
ផ្តោតទៅលើភាពទន់ខ្សោយរបស់ខ្លួនក្នុងការធ្វើអ្វីមួយ គឺមានតែជះផលអវិជ្ជមាន
ដល់ផ្លូវអារម្មណ៍តែប៉ុណ្ណោះ ហើយជាលទ្ធផលគឺយើងធ្វើមិនបានល្អទេ។

២. រៀបចំផែនការទុកជាមុន
ជាការពិតណាស់ មនុស្សរស់នៅឆ្លងកាត់ពេលវេលា មានន័យថារាល់សកម្មភាព
នៅក្នុងដំណើរជីវិតរបស់មនុស្សផ្សារភ្ជាប់នឹងដំណើរពេលវេលាដូច្នេះយើងត្រូវប្រើ
ប្រាស់ពេលវេលាឲ្យបានប្រសើរដោយការចាត់ចែង រៀបចំគំរោងផែនការឲ្យបាន
ត្រឹមត្រូវ ដើម្បីឲ្យសកម្មភាព និងពេលវេលាស៊ីចង្វាក់គ្នាទើបយើងទទួលបាន
លទ្ធផលល្អ បើមិនដូចនោះទេយើងនឹងខ្ជះខ្ជាយពេលវេលាអសារបង់ជាមិនខាន។
កាលណាយើងរៀបចំពេលវេលាបានល្អដើម្បីឆ្លើយតបនឹងអ្វីនឹងកើតឡើង មិនថាជា
បញ្ហា ការលំបាក ឫក៏ជាឱកាសនោះទេ នោះយើងនឹងអាចប្រឈមមុខនឹងកក្តាទាំង
នោះបានកាន់តែល្អ រួមជាមួយនឹងលទ្ធផលដែលយើងអាចរំពឹងគិតទុក។ ម្យ៉ាងវិញទៀត ការរៀបចំពេលវេលាទុកជាមុននេះ ក៏អាចឲ្យយើងមើលឃើញ
កាន់តែច្បាស់ពីអ្វីដែលនឹងកើតឡើងផងដែរ។ តាមអ្វីដែលយើងអាចប្រមើល
ឃើញនេះ យើងអាចត្រៀមសកម្មភាព ឫដំណោះស្រាយ និងការខិតខំប្រឹងប្រែង
ទុកជាមុនផងដែរ ដើម្បីអង្គុយទន្ទឹងរងចាំមើលលទ្ធផលដែលយើងចង់បាន។

៣. រៀនសូត្រពីកំហុស
នេះជាអ្វីដែលយើងត្រូវធ្វើ ព្រោះមនុស្សយើងម្នាក់ៗគ្មានអ្នកណាដែលថាមិនធ្លាប់
មានកំហុសនោះឡើយ សំខាន់ការចេះរៀនសូត្រពីកំហុស ពីការបរាជ័យ និងចេះ
កែខៃឲ្យវាទៅជាប្រយោជ៍។ ចូរចងចាំថា គ្មានអ្វីដែលបាត់បង់នោះទេ នៅពេលដែល
យើងបានធ្វើកំហុស យ៉ាងហោចណាស់ក៏មានការរៀនសូត្រពីកំហុស ការជៀសវាង និងការរីកចម្រើនផងដែរ។ នៅពេលយើងធ្វើបានកំហុសមួយ យើងអាចដឹងថានោះ
មិនមែនជាអ្វីដែលយើងនឹងធ្វើលើកក្រោយនោះទេ។ ដូច្នេះយើងត្រូវហ្វឹកហាត់ពី
សមត្ថភាពរៀនសូត្រ សិក្សាពីកំហុសដែលខ្លួនបានធ្វើកន្លងមក កុំឲ្យកំហុសមានជា
លើកទីពីរ កុំឲ្យការបរាជ័យមានជាលើកទីពីរ។ល។ នេះមិនមែនន័យថាជាការលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នានាំគ្នាធ្វើកំហុសដើម្បីរៀន
សូត្រពីវានោះទេ វាគ្រាន់តែសំដៅទៅលើស្ថានភាពមួយដែលកំហុសឆ្គងបានកើត
ឡើងរួចទៅហើយ។

Bookmark and Share

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: