ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ


អ្នកទាំងអស់គ្នាប្រហែលជាបានលឺពាក្យស្លោកថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ” ជាញឹកញាប់
ជាមិនខាននៅតាមកញ្ចក់ទូរទស្សន៍ឫតាមវិទ្យុជាដើម។ តើពាក្យស្លោកនេះសំដៅទៅលើ
អ្វីទៅ?

“ស្រាបៀរ អង្គរ!”

ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងនឹងការផលិតស្រាបៀរ អង្គរ៖


“ស្រាបៀរ អង្គរ” ត្រូវបានផលិតចេញជាលើកដំបូងនៅឆ្នាំ១៩៦៣ ដោយរោងចក្រ
ស្រាបៀរអង្គរដែលស្ថិតនៅទីក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ រោងចក្រនេះត្រូវបាន បង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា នាដើមទសវត្សទី៦០ ដែលបានកសាង និងផ្តល់
ជំនួយការ បច្ចេកទេសដោយជនជាតិបារាំង (គំរោងបង្កើតរោងចក្រស្រាបៀរនេះ មាន
តាំងពីដើមទសវត្សទី២០ ក្នុងអំឡុងសម័យអាណានិគមបារាំងមកម្លេះ)។ រោងចក្រនេះ
បានផលិតស្រាបៀរដោយដាក់ស្លាកសញ្ញាពីរគឺ ស្រាបៀរអង្គរ និង ស្រាបៀរបាយ័ន។

នៅទសវត្សទី៧០ (អំឡុងសម័យ លន់ នុល) រោងចក្របានខាតបង់ប្រាក់ជាបន្តបន្ទាប់ ហើយចុងក្រោយត្រូវបានបិទនិងបំផ្លាញដោយរបបខ្មែរក្រហម។ ដូច្នេះមិនមានផលិត
ផលស្រាបៀរនៅចុងទសវត្សទី៧០ និងទសវត្សទី៨០ ទៀត​ទេ។

រូបសញ្ញានៅលើស្រាបៀរអង្គរដោយខេមប្រ៊ូវគឺមានកំពូលប្រាសាទអង្គរប្រាំ គឺដូចនឹងរូបតំណាង
នៅលើទង់ជាតិនៅសម័យនោះដែរ (សម័យរដ្ឋកម្ពុជា)។ បន្តិចក្រោយមកនៅឆ្នាំ១៩៩២ ក្រោយការរៀបចំការបោះឆ្នោតរបស់ UN (សម័យអ៊ុន តាក់) ទង់ជាតិថ្មីត្រូវបានបង្កើត
ឡើងសំរាប់ព្រះរាជាណាចក្រកម្ពុជាដែលមានរូបតំណាងជាប្រាសាទអង្គរកំពូលបីវិញ
ដូច្នេះក្រុមហ៊ុនក៏បានកែច្នៃរូបសញ្ញាឲ្យមានកំពូលប្រាសាទបីវិញដែរ។

នៅក្នុងឆ្នាំ១៩៩១ ក្រុមហ៊ុនមកពីប្រទេសអូស្រ្តាលីបានបង្ហាញពីចំណាប់អារម្មណ៍ក្នុង
ការបង្កើតឡើងវិញនូវរោងចក្រស្រាបៀរអង្គរ ប៉ុន្តែត្រូវដកទៅវិញដោយសារស្ថានភាព
មិននឹងនរនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនៅក្នុងឆ្នាំនោះដែរ ក្រុមហ៊ុនមកពីប្រទេស
ម៉ាឡេស៊ីបានទិញក្រុមហ៊ុននិងដូរឈ្មោះទៅជា “ខេមប្រ៊ូវ (Cambrew)” ។ នៅឆ្នាំ១៩៩២ ចង្វាក់ផលិតកម្មស្រាបៀរអង្គរក៏បានចាប់ផ្តើមឡើងវិញនៅទីតំាងដើមគឺនៅទីក្រុងព្រះ
សីហនុ។ ចំណែកឯស្រាបៀរបាយ័នចាប់ផ្តើមផលិតឡើងវិញដែរនៅឆ្នាំ១៩៩៥។

"ស្រាបៀរ បាយ័ន ជា ស្រាបៀរ លក់ ដាច់ ជាង គេ នៅ ទសវត្ស ទី ៦០។ "

កាសស្បែរ(Carlsberg) ជាក្រុមហ៊ុនផលិតស្រាបៀរមួយដែលធំជាងគេក្នុងចំណោម ក្រុមហ៊ុនផលិតស្រាបៀរធំៗក្នុងពិភពលោក ដែលបានទិញភាគហ៊ុន៣០ភាគរយនៅ
ឆ្នាំ២០០៥ និងបង្កើនចំណែកភាគហ៊ុនដល់៥០ភាគរយនៅក្នុងឆ្នាំ២០០៦ ពីខេមប្រ៊ូវ។ នៅឆ្នាំ២០០៧ ដោយមានឧបករណ៍ទំនើបធ្វើឲ្យមានសមត្ថភាពផលិតប្រចាំឆ្នាំបាន
រហូតដល់៨០០.០០០ ហិចតូលីត្រ(២៥០លានកំប៉ុង)។

ផលិតផលស្រាបៀរ អង្គរ មិនត្រឹមតែពេញនិយមនៅក្នុងប្រទេសកម្ពុជាទេ ពួកវាក៏ត្រូវ
បាននាំចេញទៅប្រទេសជាច្រើនជុំវិញពិភពលោករួមមាន សហភាពអឺរ៉ុប ជប៉ុន អូស្រ្តាលី និងសហរដ្ឋអាមេរិកជាដើម។

បញ្ជាក់៖ អត្ថបទនេះមិនមែនសរសេរឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផល
ស្រាបៀរអ្វីនោះទេ វាគ្រាន់តែចង់បង្ហាញពីប្រវត្តិត្រួសៗទាក់ទិននឹងស្រាបៀរផលិត
នៅស្រុកខ្មែរតែប៉ុណ្ណោះ។

ឯកសារ​យោង​៖ ចុច​ត្រង់​នេះ

12 ចំលើយ

  1. អត្ថបទ​នេះ​ល្អ​ណាស់! និយាយ​ចឹង​ដូច​ជា​បាត់​មុខ​ម្ចាស់​ប្លុក​នេះ យូ​មេះ? ទៅ​ដល់​ណា​ខ្លះ?

    • អរគុណ បង​សាម៉ាឌី!​ មិន​បាន​ទៅ​ណា​ទេ​ គ្រាន់​តែ​អសកម្ម​តែ​ប៉ុណ្ណោះ​ ដោយ​សារឥឡូវ​​អត់​កុំ​ព្យូទ័រ​ប្រើ​ និង​មិន​មាន​អ៊ិន​ធើ​ណេត​ប្រើ​ឲ្យ​បាន​ទូ​លំទូលាយ​នឹង​គេ​ហ្នឹង​ណា…. 

  2. កាលណាបានខ្មែរ បានផលចំណេញពីខ្មែរ យកបរទេស មកយកលុយខ្មែរ ហើយស្រែកថា ប្រទេសខ្ញុំស្រាបៀខ្ញុំ នឹងថែមមួយទៀតថា ថៅកៃបរទេស

  3. យ៉ាងណាក៏សុំអគុណម្ចាស់អត្ថបទដែរ

  4. ប្រទេសខ្ញុំ ស្រាបៀខ្ញុំ! ញ៉ុមចូលចិត្តទាំងពាក្យ(ប្រទេសខ្ញុំ ស្រាបៀខ្ញុំ! ) ចូលចិត្តទាំងផលិតផល……ហេសហេ

  5. ប្រទេសខ្ញុំ​ ស្រាបៀរខ្ញុំ​ តើអ្នកអាចផ្តល់ពត៏មានអំពីប្រវត្តិរបស់ក្រុមហ៊ុនស្រាបៀរអង្គរអោយមកខ្ញុំបានទេ?E-mail របស់ខ្ញុំគឺ sokchamroue@yahoo.com. ខ្ញុំសូមអរគុណទុកជាមុន

ទំលាក់ មួយចំលើយតប ទៅ លោកតាពេជ្យ បោះ​បង់​ការ​ឆ្លើយ​តប