គោលបំណង

ប្លុក​នេះ​ត្រូវ​បាន​អភិវឌ្ឍ​​ឡើង​តំាង​ពី ​​ខែ​មេសា ​​ឆ្នំា​២០១០​ មក​ម្លេះដែល​មាន​ឈ្មោះ​ថា​ “​អាន​ច្រើន​ ចម្រើន​បញ្ញា”​​។​ ឆ្លង​តាម​ពេល​វេលា​កន្លង​មក​ អត្ថបទ​មួយ​ចំនួន​ត្រូវ​បាន​សសេរ​ និង​ដាក់​ប្រកាសសម្រាប់​ជា​ការ​អាន​កំសាន្ត​ ឫ​ដើម្បី​ការ​ស្រាវ​ជ្រាវ​​។​ តែ​អ្វី​ៗ​តែង​មាន​ការ​ផ្លាស់​ប្តូរ​ប្រែ​ប្រួលជា​លក្ខណៈ​ធម៌ជាតិ​ ឫក៏​​ត្រូវ​ធ្វើ​ការ​កែ​សម្រួលវា​​ឲ្យ​មាន​ភាព​ប្រសើរ​​ទៅ​តាម​ពេល​វេលា​។​

ដូច្នេះ​ ដើម្បី​សម្រប​ទៅ​តាម​ច្បាប់​ធម៌ជាតិ​នៃ​ភាព​ប្រែ​ប្រួល​ ហើយ​ក៏​ដើម្បី​បន្ទាន់​សម័យ​ប្លុក​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរ​ និង​មាន​ប្រ​យោជន៍​ជាង​មុន​ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​កែ​ប្រែ​ ឈ្មោះ​ប្លុក​ពី​ “អាន​ច្រើន​ ចម្រើន​បញ្ញា” ទៅ​ជា​ “ចំណី​គំនិត​”​វិញ។​ ក្រោម​ចំណង​ជើង​ថ្មី​នេះ​ ខ្ញុំ​នឹង​ព្យាយាម​ពាំ​នាំនូវ​អត្ថបទណា​​ដែល​មាន​ប្រយោជន៍​ល្អៗ​សម្រាប់​ជា​ចំណី​គំនិត​ដល់​មិត្ត​អ្នក​អាន​ទំាង​អស់​គ្នា​សម្រាប់​ធ្វើ​ការ​ត្រិះរិះ​ពិចារណា​​ ដើម្បី​បង្កើន​បញ្ញា​និង​ចំណេះ​ដឹង​។​

ខ្ញុំ​សង្ឃឹម​ថា​មិត្ត​អ្នក​អាន​មិន​ប្រកាន់​ទោស​អូស​ដំណើរ​អ្វី​ទេ​! ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​នឹង​ជួយ​ជ្រោម​ជ្រែង​និង​ផ្តល់​កម្លាំង​ចិត្ត​ក្នុង​ការ​សរសេរ​អត្ថ​បទ​។​

ជាថ្មី​ម្តង​ទៀត​ ខ្ញុំ​បាន​សូម​អរ​គុណ​ចំពោះ​មិត្ត​អ្នក​អាន​ទំាង​ឡាយ​ដែល​តែង​តែ​បាន​គំាទ្រ និង​ចូល​អាន​អត្ថបទ​ ​និងជា​ពិសេស​ដែល​បាន​​រិះ​គន់​ក្នុង​ន័យ​ស្ថាបនាដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ក្នុង​ការ​ចែក​រំលែក​ចំណេះ​តាម​រយៈ​ប្លុក​។​

    ភ្នំពេញ, ថ្ងៃ​ទី​១០ ខែ​មេសា​ ឆ្នាំ​២០១២
​​   
               ទូច សារ៉េត​​


ការអភិវឌ្ឍន៍ចំនេះដឹង សម្ថតិភាព គឺជាកត្តាមួយដ៏ចំបាច់សំរាប់មនុស្សយើងម្នាក់ៗ។
ដូចនេះហើយ មនុស្សយើងគ្រប់រូប គប្បីគួរតែសិក្សាស្វែងយល់បន្ថែមនូវរាល់បញ្ហានានា
នៅក្នុងបរិយាកាសសង្គមអោយបានច្រើន ដោយការ ស្តាប់ សង្កេត តាមដានព្រឹត្តិការណ៍
ផ្សេងៗ និងជាពិសេស អានសៀវភៅ អោយបានច្រើន។

ការអាននេះ មិនមែនគ្រាន់តែជួយបង្កើន ចំនេះដឹង បញ្ញា ស្មារតីប៉ុននោះទេ គឺវាក៏ជា
សកម្មភាពកំសាន្តអារម្មណ៍មួយផងដែរ ដែលជួយកែភាពអផ្សុកនៅពេលទំនេរ។
ដូចនេះ សូមអានអោយបានច្រើន!!!

ដោយសម័យកាលកាន់តែជឿនលឿន សិល្បៈនៃការចែករំលែកចំនេះវិជ្ជាក៏មានការ
រីកចំរើនដែរ។ ឥឡូវនេះ ដើម្បីបង្កើនចំនេះដឹង និង ការកំសាន្តអារម្មណ៍តាមរយៈការ
អាន គឺមិនចាំបាច់តែលើសៀវភៅមួយមុខទេ គឺតាមច្រើនរូបភាពណាស់។ 
ជាឧទាហរណ៍ “អានសៀវភៅមិនគ្រប់ អានប្លុកបន្ថែម!!!”

យោងតាមសេចក្តីត្រូវការខាងលើ ទើបខ្ញុំបាទបានបង្កើតប្លុក ដែលមានឈ្មោះ
ថា អានច្រើន ចម្រើនបញ្ញានិងមានរូបភាពក្បាលទំព័រដូចខាងលើនេះឡើង
ដើម្បីដាក់ផ្សាយនួវអ្វីដែលខ្ញុំបានចងក្រងសំរាប់មិត្តទាំងឡាយធ្វើការអាន និង
កំសាន្តហ្នឹងណា៎!!!

សូមបញ្ជាក់ៈ រាល់អត្តបទដែលបានដាក់ផ្សាយ គឺជាអ្វីដែលខ្ញុំបាន អាន ស្រាវជ្រាវ និង
ចងក្រងឡើងដើម្បីបង្ហាញ និង ចូលរួមជាមតិតែប៉ុណ្ណោះ។ ដូច្នេះ បើមានកំហុសឆ្គងណា
មួយកើតមានឡើង ខ្ញុំបាទសូមអភ័យទោសដល់មិត្តអ្នកអានទាំងអស់គ្នា និង សូមមិន
ទទួលខុសត្រូវចំពោះការយកទៅប្រើប្រាស់ផងដែរ ព្រោះវាគ្រាន់ជាឯកសារស្រាវជ្រាវ
តែប៉ុណ្ណោះ៕ ដោយសេចក្តីអនុគ្រោះ និង​ ការគោរពដ៏ខ្ពង់ខ្ពស់ពីរូបខ្ញុំបាទ ទូច សារ៉េត។

                                                                ភ្នំពេញ, ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១០
                                             ​​​​​​​
                                                                         ​​​​ទូច សារ៉េត.

6 ចំលើយ

  1. ខ្ញុំពេញចិត្ត នឹងការស្រាវជ្រាវពត៍មានរបស់បងប្រុសខ្លាំងណាស់។

    • អរគុណចំពោះបូរីខ្លាំងណាស់ ដែលបានលើកទឹកចិត្ត
      និង ជួយគាំទ្រដល់ប្លក់របស់បង។ សង្ឃឹមថាអត្ថបទ
      ដែលបងបាន post មានប្រយោជន៍ដល់មិត្តអ្នកអាន
      ក្នុងការស្រាវជ្រាវ និង សំរាប់ការអានកំសាន្តទៅចុះ! 

  2. ខ្ញុំពេញចិត្ត នឹងការស្រាវជ្រាវពត៍មាននេះ

  3. ក្នុងនាមអាត្មាជាព្រះសង្ឃខ្មែរសូមសើរចំពោះបងប្រុសដែលមានគំនិតចង់ចែករំលែកនូវចំណេះដឹងដល់កូនខ្មែរយើងគ្រុមគ្នា ព្រោះស្ថាប័ន​ ឬ ប្រទេសមួយ ដែលអាចរីកចំរើនទៅបានលុះត្រាតែ មានធនធានមនុស្្ស។ ហើយម្យ៉ាង តាមទ្រឹស្តីពុទ្ធសាសនាក៏សម្តែងថា វិនិមុត្តោ កថំ បណ្ឌិតោ ភវ បើបុគ្គលប្រាស់ចាកនូវសុចិបុគ្គលិកហើយ តែនិងក្លាយទៅជាបណ្ឌិត​ម្តេចនឹងកើត។ជាចុងអាត្មាសូមជូនពរ បងប្រុសអោយបានជូបប្រទេះតែនឹង សេចក្តីសុខគ្រុមពេលវេលា។

  4. សូមអរគុណចំពោះការខិតខំប្រឹងប្រែងនេះ បងប្រុស។ អំណាន គឺជាឧបាយដែលអាចដឹកនាំយើងឲ្យមើលឃើញពិភពលោកកាន់តែទូលំទូលាយ។

  5. សូមអរគុណចំពោះការចែករំលែក បងប្រុស។ ដើម្បីជាការចូលរួម សូមរួមចំណែកកែតម្រូវខ្លះដូចខាងក្រោម៖
    -ត្រង់់សេចក្តីថា “​ប្រែ​ប្រួលជា​លក្ខណៈ​ធម៌ជាតិ​” គួរកែជា “ប្រែប្រួលជាលក្ខណៈធម្មជាតិ” វិញ។
    -ត្រង់សេចក្តីថា “សម្រប​ទៅ​តាម​ច្បាប់​ធម៌ជាតិ​” គួរកែជា “សម្រប​ទៅ​តាម​ច្បាប់​ធម្មជាតិ” វិញ។
    -ត្រង់សេចក្តីថា “ដើម្បីដាក់ផ្សាយនួវអ្វីដែលខ្ញុំបានចងក្រង”​ គួរកែជា “ដើម្បីដាក់ផ្សាយនូវអ្វីដែលខ្ញុំបានចងក្រង” វិញ។
    -ត្រង់សេចក្តីថា “រាល់អត្តបទដែលបានដាក់ផ្សាយ”​ គួរកែជា “រាល់អត្ថបទដែលបានដាក់ផ្សាយ” វិញ។

    សូអរគុណ និងសូមអរធ្យាស្រ័យប្រសិនបើការកែលម្អមានការខុសឆ្គង។ សូមជូនពរបងប្រុសដែលជាម្ចាស់ប្លក់មានសុខភាពល្អ និងសម្រេចរាល់កិច្ចការល្អនៅក្នុងជីវិត។ ដោយសេចក្តីរាប់អានពីត្មាភាព ព្រឿង ថូយ (FB: Thoy Proeung)។

បញ្ចេញមតិ