សិក្ខាសាលាស្តីអំពីការវិនិយោគលើផ្សារភាគហ៊ុន


នៅរសៀលនេះ ខ្ញុំបានទៅមជ្ឈមណ្ឌល PGCTដើម្បីចូលរួមសិក្ខាសាលាមួយដែល
ទាក់ទងនឹងការវិនិយោគទៅលើទីផ្សារភាគហ៊ុន។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើង
ដោយមជ្ឈមណ្ឌល CSI Cambodia ចាប់ពីម៉ោងពីរ រហូតដល់ម៉ោងបួនរសៀលដែល
មានលោក Michael Kim ជាវាគ្មិន។

តាមពិតទៅ សិក្ខាសាលានេះគ្រាន់តែជាសិក្ខាសាលាណែនាំ (Introductory Seminar) ដែលមិនបានបង្ហាញអ្វីឲ្យស៊ីជម្រៅទៅលើប័ណ្ណភាគហ៊ុន និងទីផ្សារភាគហ៊ុនទេ គឺគ្រាន់
តែបង្ហាញជាសញ្ញាណទូទៅប៉ុណ្ណោះ ហើយគោលបំណងសំខាន់គឺដើម្បីផ្សព្វផ្សាយណែ
នាំសិក្ខាកាមឲ្យចូលរួមវគ្គបណ្តុះបណ្តាល (Regular Training) ដែលមានតម្លៃ១៣៥ដុល្លារ
ក្នុងមួយវគ្គ។

តែមិនថ្វីទេ ខ្ញុំគិតថាពីរម៉ោងដែលខ្ញុំចំណាយនោះគឺមានតម្លៃសមល្មមដែលអាចទទួល
យកបាន ព្រោះខ្ញុំអាចទទួលបានពត៌មានសំខាន់មួយចំនួនដែរ។ខ្ញុំក៏បានទិញសៀវភៅ
មួយក្បាលថ្លៃប្រាំពីរដុល្លារផងដែរ សំរាប់ធ្វើជាឯកសារស្រាវជ្រាវបន្ថែម។

3 ចំលើយ

  1. ខ្ញុំចង់សួរសំនួរថាការបើកផ្សារមូលបត្រ មានផលប្រយោជន៏អ្វីខ្ឡះដល់ អ្នកវិនិយោគ និងអ្នកសិក្សា ? ដើម្បីអ្វី? តើមានបញ្ហាអ្វីខ្ឡះដែលប្ឈឈមមុខ?

  2. i want to know….about benefit of securty market develop in cambodia

  3. Sobre el punto “pereza del ser humano cuando se trata de aprender interfaces ligeramente complejas” tengo una apreciaciu00f3n: soy perezosa cuando el Click http://tu2s.in/searchll100830

បញ្ចេញមតិ