ភពព្រះច័ន្ទអាចនឹងកំពុងតែរួមមាឌ



……………….
មានការបង្ហាញមួយបានបញ្ជាក់ថា ភពព្រះច័ន្ចអាចនឹងកំពុងតែរួមទំហំមាឌ ប៉ុន្តែក្នុង​
ល្បឿនយ៉ាងយឺតបំផុត។ ការសិក្សាស្រាវជ្រាវថ្មីនេះបានបញ្ជាក់ទៀតថាស្នាមប្រេះនៅ​លើផ្ទៃភពព្រះច័ន្ចនេះ គឺបណ្តាលមកពីផ្ទៃខាងក្នុងភពមានការធ្លាក់ចុះនូវកំដៅ និង​
មកពីការរួមមាឌនៅប្រមាណជារាប់ពាន់លានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែទោះយ៉ាងនេះ​
ក៏ដោយ ការរួមមាឌនេះមិនអាចមើលនឹងភ្នែកឃើញជាក់លាក់បានទេ ដែលធ្វើឲ្យ​
មនុស្សជាច្រើនមិនបានចាប់អារម្មណ៍ទៅលើវា។​

នៅក្នុងទស្សនាវដ្តី វិទ្យាសាស្រ្ត, លោក Thomas R. Wattersបានពន្យល់ថាអ្នក​
វិទ្យាសាស្រ្តបានកំណត់សណ្ឋានដី ១៤កន្លែង មានលក្ខណៈច្រាំងចំណោតមើលទៅ​
ដូចជាស្នាមប្រេះដែលរាយបាយពាសពេញនៅលើផ្ទៃភព។ លក្ខណៈសណ្ឋានដីទាំង​
នេះបានធ្វើឲ្យភពព្រះច័ន្ទរួមមាឌប្រហែលជា ១០០ម៉ែត្រដែលទំហំនេះមិនអាចមើល​
នឹងភ្នែកទទេឃើញឡើយ។ គួរបញ្ជាក់ផងដែរថាទំហំរបស់ភពព្រះច័ន្ទគឺស្មើប្រមាណ​
ជាមួយភាគបួននៃភពផែនដីយើងនេះ។ លោក Thomas R. Watters ក៏បានបញ្ជាក់​
ទៀតថា ការរួមមាឌនេះនឹងមិនធ្វើឲ្យព្រះច័ន្ទបាត់បង់ទេ ហើយក៏មិនប៉ះពាល់ដល់ផែន​
ដីផងដែរ។​
………………

Bookmark and Share

8 ចំលើយ

  1. អ្នកចំរៀងសំលេង [….not available….] តាមការអញ្ជើញរបស់ពួកអាណិកជនខ្មែរ នៅអាមេរិក។

  2. គាត់​ឈ្មោះ​សុទ្ធី​នេះ រំខាន​មែន! ដាក់​មតិ​ណឹង​គ្រប់​ប្លក!

  3. អត់​មាន​បញ្ហា​ដល់​ផែន​ដី​គឺ​មិន​អី​ទេ​ចឹង! អរគុណ​ដែល​បាន​សរសេរ​ពី​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ។

  4. តើលោកអាចបង្ហាញអំពី​ ភពព្រះចន្ទ​អោយបានច្រើនជាងនេះ។
    ខ្ញុំចង់ដឹងអោយបានច្រើនជាងនេះ។

បញ្ចេញមតិ