ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី ២

ចិនកំពុងតែដណ្តើមដំណែងរបស់ជប៉ុនដែលជាមហា
អំណាចសេដ្ឋកិច្ចពិភពលោកទី ២ និងត្រូវបានរំពឹងថា
អាចជំនួសកន្លែងរបស់អាមេរិកនៅឆ្នាំ ២០១៩។

GDP សរុបរបស់ប្រទេសចិននៅចុងឆ្នាំមុនគឺ
៤.៩៩ពាន់កោដិដុល្លារចំណែកឯ GDP សរុប
របស់ប្រទេសជប៉ុនវិញគឺ ៥.០៧ពាន់កោដិដុល្លារ។

តាមតួលេខនេះ យើងឃើញថា GDP សរុបរបស់ប្រទេសចិនទាបជាង GDP សរុប
របស់ប្រទេសជប៉ុនតែបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែ កំណើន GDP សរុបរបស់ប្រទេស
ចិននៅ ៦ខែដំបូងនៃឆ្នាំនេះកើនដល់ ១១.១ភាគរយ បើសរុបជាទឹកប្រាក់វិញគឺឡើង
ដល់ ៥.៥៤ពាន់កោដិឯណោះ។ ប្រសិនបើជប៉ុនសម្រេចបានកំណើនជាគោលដៅ
របស់ខ្លួន ២.៦ភាគរយមែននោះ នោះសរុបជាទឹកប្រាក់បានតែ ៥.២០ពាន់កោដិតែ
ប៉ុណ្ណោះ បើទោះបីជាអាចកើនដល់ ៥ភាគរយ គឺបានត្រឹមតែ ៥.៣២ពាន់កោដិ គឺនៅតែទាបជាងប្រទេសចិនដដែល។

នេះមានន័យថាប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទឺ២ បន្ទាប់ពី
សហរដ្ឋអាមេរិកហើយ។
………………………………

Bookmark and Share

ឥណ្ឌាប្រកាសពីកំព្យូរទ័រយួរដៃតម្លៃ ៣៥ដុល្លារ


…………………
លោករដ្ឋមន្ត្រី Kapil Sibal ទទួលបន្ទុកផ្នែកអភិវឌ្ឍធនធានមនុស្ស
នៃប្រទេសឥណ្ឌា បានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែកក្កដា នៅ
ទីក្រុង ញូវដេលីថា ឥណ្ឌាមានគម្រោងនឹងផលិតកំព្យូទ័រយួរដៃដែល
មានតម្លៃសរុបប្រហែលជា ៣៥ដុល្លារបន្ទាប់ពីបូកបញ្ចូលនូវតម្លៃHardware
ផ្សេងៗដែលត្រូវការក្នុងការតំឡើង។ កំព្យូរទ័រយួរដៃនេះដើរដោយប្រព័ន្ធ
ប្រតិបត្តិការលីនុច ហើយជាកំព្យូទ័រ Touchscreen ដែលនឹងផលិតឡើង
សំរាប់សិស្ស និស្សិត ចាប់ពីមធ្យមសិក្សាដល់មហាវិទ្យាល័យសំរាប់ប្រើប្រាស់
ក្នុងការសិក្សាស្រាវជ្រាវ។
តើគម្រោងនឹងទទួលបានជោគជ័យដែរឫទេ?

Bookmark and Share


…………………….

ពន្លឺចម្លែក! តើវាជា China UFO ឬ?


……………………..
កាលពីថ្ងៃទី៧ ខែកក្កដា មានរឿងមិនធម្មតាមួយកើតឡើងនៅក្បែរ
អាកាសយានដ្ឋាន Xiaoshan នៅទីក្រុង Hangzhou ក្នុងខេត្ត Zhejiang
ប្រទេសចិន គឺមានពន្លឺមួយចាំងចេញពីវត្ថុម្យ៉ាងដែលអណ្តែតលើអាកាស។
ព្រឺត្តការណ៍នេះ បានបង្ខំឲ្យអាកាសយានដ្ឋានពន្យាជើងហោះហើរចំនួន១៨
និង ធ្វើឲ្យមនុស្សផ្អើលមើល និង មានចម្ងល់ថាតើវត្ថុនោះជាអ្វី?

បើតាមអត្ថបទកាសែតរបស់ ABC ទាក់ទិននឹងពន្លឺដ៏អាថ៌កំបាំងនេះ
បានប្រាប់ថា សាក្សីដែលបានឃើញពន្លឺនោះបានហៅវាថាជាថាសហោះ
UFO (unidentified flying object) ។ ABC ក៏បានសរសេរទៀតថាមាន
ប្រភពមិនបញ្ចេញឈ្មោះមួយបានប្រាប់ China Daily ថាអាជ្ញាធរបានស្រាវ
ជ្រាវរកឃើញហើយពីអត្តសញ្ញាណនៃ UFO នោះបន្ទាប់ពីបើកការសើប
អង្គេត ប៉ុន្តែមិនអាចផ្សាយជាសាធារណបានទេ ព្រោះវាជាប់ទាក់ទងនឹង
រឿងយោធា។

មានរឿងចម្លែកបានកើតឡើង! តែគ្មាននរណាដឹងថាវាជាអ្វីនោះទេ
ហើយបើមាន ក៏នឹងមិននិយាយដែរ។ មានតែវិនិច្ឆ័យដោយខ្លួនឯងទេ!
…………………………

ហ្វីហ្វា វើលខាប់ ២០១០ (FIFA World Cup 2010)


……………….
ព្រឹត្តិការណ៍កក្រើកមេឃ រញ្ជួយដី ដែលអ្នកស្នេហាវិស័យកីឡា
ទន្ទឹងរងចាំអស់រយៈពេល៤ឆ្នាំ ឥឡូវនេះបានមកដល់ហើយគឺ
ហ្វីហ្វា វើលខាប់ ២០១០ ដែលនឹងត្រូវបើកវគ្គជុំទីមួយនៅថ្ងៃ
នេះហើយ (ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០១០) ដែលផ្តើមដោយ
ម្ចាស់ផ្ទះអាហ្វ្រិចខាងត្បូង ជួបជាមួយ ម៊ិចស៊ីកូ នៅវេលាម៉ោង
១៦:00ម៉ោងនៅអាហ្វ្រិចខាងត្បូង (UTC+02) ត្រូវនឹងម៉ោង
៩:០០PMនៅប្រទេសកម្ពុជា។

ហ្វីហ្វា វើលខាប់ ២០១០ នឹងត្រូវធ្វើឡើងនៅអាហ្វ្រិចខាងត្បូង
ក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១
ខែកក្កដា ឆ្នាំ២០១០ ដែលមានចំនួន៣២ក្រុម មកពីទ្វីបទាំង៦
ចូលរួមប្រកួតដើម្បីដណ្តើមពានមាស។ នេះជាលើកទី១៩ហើយ ដែលសមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (Fédération
Internationale de Football Association-FIFA) បានរៀប
ចំឡើង។

គួររំលឹកផងដែរថា ហ្វីហ្វា វើល ខាប់ ត្រូវបានប្រារព្ធឡើងជា
លើកដំបូងបំផុតនៅឆ្នាំ១៩៣០ (លើកលែងឆ្នាំ១៩៤២ និង
១៩៤៦ ក្នុងអំឡុងសង្រ្គាមលោកលើកទី២)។ បើតាមកំនត់ត្រា
ប្រទេសប្រេស៊ីលបានឈ្នះពានរង្វាន់៥ដង, អ៊ីតាលី ៤ដង,
អាល្លឺម៉ង់ ៣ដង, អាស្សង់ទីននិងអ៊ុយរាហ្គាយ ២ដង,
បារាំងនិងអង់គ្លេស ១ដង។
ប្រទេសកំពុងគ្រងពានរង្វាន់បច្ចុប្បន្ននេះគឺ ប្រទេសអ៊ីតាលីដែល
បានឈ្នះកាលពីឆ្នាំ២០០៦នៅប្រទេសអាល្លឺម៉ង់។
តើលើកនេះ ប្រទេសណានឹងដណ្តើមបានពានទៅ? ឫក៏អ៊ីតាលី
នៅរក្សាតំណែងបាន?​!

សំរាប់ពត៌មានទាក់ទងនឹងតារាងពេលវេលានៃការប្រកួត
ហ្វីហ្វា វើលខាប់ ២០១០ សូមចុច (ត្រង់នេះ)។
…………………..