ថ្ងៃរំលឹកគុណម្តាយឆ្នាំ ២០១១


ពីមួយឆ្នាំទៅមួយឆ្នាំឃើញថាយុវជនខ្មែរទាំងប្រុសទាំងស្រីមានការចាប់អារម្មណ៍
ទៅលើថ្ងៃរំលឹកគុណម្តាយ (Mother’s Day) កាន់តែច្រើនឡើងៗ។ បើតាមការ
សង្តេតមើលនៅតាមហ្វេសប៊ុគ (Facebook) ថ្ងៃនេះមានយុវជនមួយចំនួនបាន
ប្តូររូបភាព ដាក់រូបភាពថ្មីដែលទាក់ទងនឹងការរំលឹកគុណម្តាយ និងមួយចំនួនទៀត
បានសរសេរពីការជូនពរ ឫពីគំរោងផែនការដែលខ្លូននឹងធ្វើដើម្បីជាការរំលឹកគុណ
យ៉ាងព្រោងព្រាតនៅក្នុងហ្វេសប៊ុគ។ មើលទៅគួរឲ្យរំភើបណាស់!

តើនេះជាការពិត ឫក៏គ្រាន់តែចង់ឲ្យគេឯងឃើញ​តែប៉ុណ្ណោះទេ? ខ្ញុំ​ជឿ​ជាក់​ថា​ពួក​គេ​
ពិត​ជា​នឹង​​ធ្វើអ្វី​​ដែល​ពួក​គេប្រាថ្នា​ចង់​ផ្តល់​ដល់​ម្តាយ​របស់​ពួក​គេ​ជាក់​ជា​ពុំ​ខាន​។​​បើ
យុវជនទាំងអស់នេះពិតជាស្រឡាញ់ និងដឹងគុណម្តាយដូចដែលគេបានបង្ហាញនៅ
ក្នុងហេ្វសប៊ុគនោះ ពិតជាល្អក្រៃ រកអ្វីមកថ្លែងប្រៀបពុំបានទេ! ព្រោះនេះសរ​បញ្ជាក់
ឲ្យឃើញថាពួកគេពិតជាបានយល់ច្បាស់ពីគុណបំណាច់របស់ម្តាយដែលខំចិញ្ចឹមបី
បាច់ថ្នាក់ថ្នមថែរក្សាតាំងពីតូចរហូតដល់ធំដែលឆ្លងកាត់ការលំបាកជាច្រើន។ 

សម្រាប់ជាការដឹងគុណនិងសងគុណ គឺមិនមែនគ្រាន់តែធ្វើមួយថ្ងៃនឹងទេគឺជារៀង
រាល់ថ្ងៃពេញមួយជីវីតរបស់​យើងដែលជាកូនៗ ទើបស័កសមនឺង​អ្វី​ដែល​គាត់​បាន​ធ្វើ
​ចំពោះ​ពួក​យើង​។

.:. គួរបញ្ជាក់ផងដែរថា ថ្ងៃរំលឹកគុណម្តាយគឺមានកាលបរិច្ឆេទខុសៗគ្នានៅតាមប្រទេសមួយចំនួនជុំវិញ
ពិភពលោក តែមានប្រទេសភាគច្រើនបានកំណត់យកថ្ងៃអាទិត្យទីពីរនៃខែឧសភា។ ដូច្នេះនៅឆ្នាំ ២០១១នេះ គឺត្រូវនឹងថ្ងៃទី ០៨ ឧសភា​ហើយសម្រាប់ឆ្នាំក្រោយគឺត្រូវ
នឹងថ្ងៃទី ១៣ ឧសភា ២០១២

សូមអានផងដែរនូវ៖ ថ្ងៃរំលឹកគុណម្តាយឆ្នាំ ២០១០

6 ចំលើយ

  1. រីករាយថ្ងៃម្តាយណាបងប្រុស!

  2. បាទបង! ប្អូននឹងកំដរគាត់ថ្ងៃនេះ ហើយប្អូនមានគំរោង​ទិញការ៉ែមអោយគាត់! ព្រោះគាត់ចូលចិត្តណាស់!

    • ស្តាប់​ទៅ​ម៉្យាង​ដែរ! មិន​សំខាន់​ជា​ស្អី​ទេ ឲ្យ​តែ​គាត់​ពេញ​ចិត្ត​ និង​សប្យាយ​ចិត្ត​ជា​ការ​ដ៏​ប្រសើរ​ហើយ​!

      • បាទបង! មិនប្រាកដថាមាសប្រាក់អាចប្តូរយក​ស្នាមញញឹម​គាត់បានទេ ស្នាមញញឹមគាត់ម្តងមានតំលៃលើសអ្វីៗទាំងអស់​សំរាប់​ប្អូន!

  3. ល្អណាស់! បង​សង្ឃឹម​ថា​យុវជន​ដ៏ទៃ​នឹង​ចេះ​ឲ្យ​តម្លៃ​លើ​ស្នាម​ញញឹម​របស់​មាតាដូច​ប្អូន​…

បញ្ចេញមតិ