រូបភាពចម្លែកតាមរយៈ Google Earth

មានរូបភាពចម្លែកៗមួយចំនួនត្រូវបានគេមើលឃើញតាមរយៈកម្មវិធី Google Earth
ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើននាក់។


របស់នៅក្នុងរូបភាពនេះដូចជាថាសហោះ (UFO)ដែល​កំពុង​ហោះ​លើ​វាលស្រែ​ក្បែរ​ផ្លូវមួយ​ដែល​​
យើងអាចឃើញស្រមោលវាយ៉ាងច្បាស់។


ដើមឈើនៅក្នុងរូបភាពនេះគឺមានពណ៌ខៀវ​ ខុស​ប្លែក​ពី​ដើមឈើ​នៅ​ជុំវិញវា។ រូបភាព​នេះ​ថត​បាននៅប្រទេសអូស្រ្តាលី។


រូបភាពដែលមើលទៅដូចជាមនុស្សភពក្រៅ។
សូមអ្នកទាំងអស់គ្នាជួយមើល និង វិភាគមើល ថាតើវាជារូបភាពអីឲ្យប្រាកដ!

UFO មកទស្សនាភពផែនដីជារើយៗ


………………………
អ្នកស្រាវជ្រាវមួយចំនួនមានជំនឿថាមាន UFO កំពុងមកទស្សនាភពផែនដីយើង
នៅកន្លែងមួយចំនួនជាទៀងទាត់។

បើយោងទៅតាមសារពត៌មាន Russian Daily បានបង្ហាញថា UFO ធ្លាប់បានលេច
ឡើងនៅចន្លោះភ្នំ Eltaira នៅ Bolivia និង នៅតំបន់ដ៏ទៃទៀត។ អ្នកស្រាវជ្រាវបាន
និយាយថា តំបន់ភ្នំ Eltaira គឺជាតំបន់ដែលសំបូរទៅដោយធនធានរ៉ែដូចជា សំណ
សំណប៉ាហាំង តង់ស្តែន ស័ង្កសី និង ប្រាក់ជាដើម។

មានភស្តុតាងមួយចំនួនទាក់ទងនឹង UFO ដូចជា ក្នុងឆ្នាំ ១៩៧៨ មានកម្មករអណ្តូង
រ៉ែ និង ប្រជាជនមូលដ្ឋានជាច្រើនបានឃើញថាសហោះនៅម្តុំភ្នំ Eltaira។ នៅខែឧសភា
ឆ្នាំ ១៩៧៨ ដដែលមានរបស់ដែលមានពន្លឺចែងចាំងមួយបានហោះមកប៉ះទង្គិចនឹងភ្នំ
តែពេលនោះ ពួកកងទ័ពបានហាមមិនឲ្យប្រជាជនចូលទៅមើល ដើម្បីធ្វើការប្រមូល
កំទេចបាក់បែក។ នៅឆ្នាំ ១៩៥៧ UFO មួយបានឈប់សំកាំង នៅម្តុំ Sau Paulo, ប្រទេស
ប្រេស៊ីល ហើយក៏ផ្ទុះឡើងជាយថាហេតុ។ ប្រជាជនមួយចំនួនរើសបាន កំទេចបាក់បែក
ដែលមានលក្ខណៈស្រាលដូចក្រដាស ប៉ុន្តែមានលក្ខណៈរឹងមាំ។ ពេលនោះអ្នកស្រាវ
ជ្រាវជនជាតិប្រេស៊ីលបានបញ្ជាក់ថា កំទេចកំទីដែលរើសយកទៅពិសោធន៍ទាំងនោះ
មានលក្ខណៈចំលែកផលិតចេញពីសារធាតុម្យ៉ាងដែលមិនអាចរកបាននៅលើភពផែនដី៕
………………………..

Bookmark and Share

ពន្លឺចម្លែក! តើវាជា China UFO ឬ?


……………………..
កាលពីថ្ងៃទី៧ ខែកក្កដា មានរឿងមិនធម្មតាមួយកើតឡើងនៅក្បែរ
អាកាសយានដ្ឋាន Xiaoshan នៅទីក្រុង Hangzhou ក្នុងខេត្ត Zhejiang
ប្រទេសចិន គឺមានពន្លឺមួយចាំងចេញពីវត្ថុម្យ៉ាងដែលអណ្តែតលើអាកាស។
ព្រឺត្តការណ៍នេះ បានបង្ខំឲ្យអាកាសយានដ្ឋានពន្យាជើងហោះហើរចំនួន១៨
និង ធ្វើឲ្យមនុស្សផ្អើលមើល និង មានចម្ងល់ថាតើវត្ថុនោះជាអ្វី?

បើតាមអត្ថបទកាសែតរបស់ ABC ទាក់ទិននឹងពន្លឺដ៏អាថ៌កំបាំងនេះ
បានប្រាប់ថា សាក្សីដែលបានឃើញពន្លឺនោះបានហៅវាថាជាថាសហោះ
UFO (unidentified flying object) ។ ABC ក៏បានសរសេរទៀតថាមាន
ប្រភពមិនបញ្ចេញឈ្មោះមួយបានប្រាប់ China Daily ថាអាជ្ញាធរបានស្រាវ
ជ្រាវរកឃើញហើយពីអត្តសញ្ញាណនៃ UFO នោះបន្ទាប់ពីបើកការសើប
អង្គេត ប៉ុន្តែមិនអាចផ្សាយជាសាធារណបានទេ ព្រោះវាជាប់ទាក់ទងនឹង
រឿងយោធា។

មានរឿងចម្លែកបានកើតឡើង! តែគ្មាននរណាដឹងថាវាជាអ្វីនោះទេ
ហើយបើមាន ក៏នឹងមិននិយាយដែរ។ មានតែវិនិច្ឆ័យដោយខ្លួនឯងទេ!
…………………………