ថ្ងៃរំលឹកគុណមា្តយ (Mother’s Day)


Happy Mother's Day


………………………….
សួស្តី អ្នកទាំងអស់គ្នា!
តើមានបានដឹងទេថាតើ ថ្ងៃរំលឹកគុណម្តាយ (Mother’s Day)​ នៅថ្ងៃណាដែរទៅ?
គឺថ្ងៃទី 09 ខែ ឧសភាចំពោះ​ឆ្នាំ​នេះ! (ភាគច្រើន)

នេះមិនមែនមានន័យថា ទាល់តែដល់ថ្ងៃរំលឹកគុណម្តាយ ទើបយើងជាកូនធ្វើការដឹង
គុណនោះទេ គឺត្រូវដឹងគុណជារៀងរាល់ថ្ងៃ មិនថាពេលណាៗទេ តែគ្រាន់តែបង្កើត
ថ្ងៃនេះឡើងដើម្បីរំលឹកថា មានម្តាយជាអ្នកមានគុណធ្ងន់ជាងប្រឹថពី ត្បិតអីម្តាយជា
អ្នកឲ្យនូវជីវិត ឲ្យនូវសេចក្តីស្រលាញ់ និងការទំនុកបំរុងផ្សេងៗ។ យើងដឹងទេ!ពាក្យ
ថា “ម៉ែ” ឬ “ម៉ាក់” ជាពាក្យដែលមនុស្សយើងភាគច្រើន កាលនៅកុមារភាព ចេះ
និយាយមុនពាក្យដទៃៗទៀត ពីព្រោះតែម្តាយជាអ្នកចិញ្ចឹមបីបាច់ ថែរក្សា និងជាអ្នក
នៅជិតកូនជាងអ្នកណាៗទាំងអស់។

ទាំងនេះសរបញ្ជាក់ឲ្យឃើញថា ម្តាយពិតជាមានព្រះគុណធំក្រៃលែង គ្មានអ្វីនឹង
ថ្លែង​ទេ ដែលចាស់ព្រឹទ្ធាចារ្យយើងបានប្រៀបប្រដូចម្តាយទៅនឹងព្រះនៅផ្ទះទៀត
ផង។ ជាឧទាហរណ៍៖

ម៉ែជាអាចារ្យ              ម៉ែជាទេវតា
ស្ថិតនៅក្នុងផ្ទះ           និងម៉ែជាព្រហ្ម
ព្រមទាំងជាព្រះ          កូនក្រាបសំពះ
ឈ្នះអស់សត្រូវ។

តាមការស្តាប់ពាក្យទូន្មានរបស់ចាស់ព្រឹទ្ធាចារ្យយើងខាងលើ យើងគប្បីណាស់គួរ
តែសំពះម្តាយជារៀងរាល់ថ្ងៃដើម្បីឈ្នះអស់មារសត្រូវ និងជាពិសេសដើម្បីបង្ហាញ
ពីសេចក្តីស្រលាញ់ សេចក្តីគោរពចំពោះគាត់វិញ ដែលធ្វើឲ្យគាត់គិតថាការតស៊ូក្នុង
ការពពោះ 9ខែ 10ថ្ងែ និងការឆ្លងទន្លេដ៏លំបាកលំបិនរបស់គាត់ដើម្បីផ្តល់កំណើត
ដល់​យើងទាំងអស់គ្នា គឺមិនមែនជារឿងឥតប្រយោជន៍ ខាតបង់ពេលវេលានោះទេ។

ដូចេ្នះដើម្បីតបស្នងសងគុណដល់គាត់ តើអ្នកទាំងអស់គ្នាមានគំរោង ឬកម្មវិធីអី​
ពិសេស​​ខ្លះទេ ដែលនឹងធ្វើនៅថ្ងៃ 09 ឧសភានេះ ដើម្បីផ្តល់ភាពភ្ញាក់ផ្អើលដល់
គាត់?
…………………………

3 ចំលើយ

  1. ហេស ហេស..ក៏ធ្លាប់ដឹងខ្លះៗ ហើយក៏ធ្លាប់ទិញអីជូនម៉ាក់ថ្ងៃហ្នឹងដែរ តែត្រូវគាត់ស្តីអោយ ថា មិនដឹងចំណាយលុយស្អីចឹងៗទេ ធ្វើជាកូនល្អសំរាប់គាត់ទៅ គឺគ្រប់គ្រាន់ហើយ!

បញ្ចេញមតិ